តុក្កតាព្រិលស មានពាក់ព័ន្ធយ៉ាងចម្លែកនឹង Logo របស់ក្រុមហ៊ុន Apple
- 2021-09-17 09:40:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុក្កតាព្រិលស មានពាក់ព័ន្ធយ៉ាងចម្លែកនឹង Logo របស់ក្រុមហ៊ុន Apple
ចន្លោះមិនឃើញ
ការបង្កើតឡូហ្គោរបស់ក្រុមហ៊ុន Apple មិនមែនដោយសារ Steve Jobs ចូលចិត្តផ្លែប៉ោមនោះទេ គឺដោយសារ មានការពាក់ព័ន្ធយ៉ាងចម្លែកជាមួយនឹង រឿងតុក្កតាព្រះនាងព្រិលស អ្នកប្រាជ្ញអ៊ីសាក់ញូតុន និងមនុស្សដំបូងលើផែនដីអ៊ីវ៉ា។ នេះបើយោងទៅតាមប្រភព ផេកវិភាគកុន: Academic Film Criticism។
ហេតុផលដែល ឡូហ្គោ Apple មានរូបផ្លែប៉ោមឆែបមួយដុំ ព្រោះតែ ពាក្យថា “Apple” តំណាងឱ្យព្យជញ្ជានៈដំបូងគេ អក្សរ “A”។ ហើយស្នាមខាំជាសញ្ញាប្រែថា ការជឿទុកចិត្ត។ ដូចនេះ រូបប៉ោមដែលខាំមានទងជាប់ស្លឹក មានន័យថា សមិទ្ធផលថ្មីស្រឡាងដំបូងគេដែលអ្នកតែងជឿទុកចិត្ត!
ការជ្រើសយកគំរូតាម ភាពដំបូងគេ និងផ្លែប៉ោម ពាក់ព័ន្ធនឹងរឿងចំនួន ៣ គឺ៖
គួរបញ្ជាក់ថា ឡូហ្គោ Apple ដំបូងមានរូប អ្នកប្រាជ្ញ អ៊ីសាក់ ញូតុន អង្គុយក្រោមដើមប៉ោម ត្រូវបានគូរដោយសហស្ថាបនិក Apple លោក Ronald Wayne នៅ ឆ្នាំ១៩៧៦។
ដោយឡែក ឡូហ្គោ Apple មានរូបផ្លែប៉ោមឆែបតែមួយ បានរចនាដោយ លោក Rob Janoff នៅ ឆ្នាំ១៩៧៧ ខណៈពេលដែល Steve Jobs ចង់បង្កើតឡូហ្គោថ្មី ដើម្បីព្រីនបិតលើ កុំព្យូទ័រ Macintosh។
ហើយហេតុផលដែលផ្លែប៉ោមឆែបមួយដុំ ព្រោះអ្នករចនាគិតថា បើដាក់ផ្លែប៉ោមមូល គឺមើលទៅស្រដៀងនឹងផ្លែឈើដទៃ ពិសេសគឺផ្លែឈើរី ហើយស្របនឹងគំនិត Steve Jobs ដែលបានប្រាប់ថា គាត់ចង់បានឡូហ្គោដ៏សាមញ្ញមួយ ទើបគាត់សម្រេចចិត្តដាក់ស្នាមខាំមួយឆែបលើផ្លែប៉ោម៕