ព្រះវិហារបុរាណកូនកាត់ ៣សាសន៍ ចិន ឥណ្ឌា ខ្មែរ នៅជ្រោយចង្វាភ្នំពេញ [បណ្តុំរូបភាព]
- 2021-09-18 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះវិហារបុរាណកូនកាត់ ៣សាសន៍ ចិន ឥណ្ឌា ខ្មែរ នៅជ្រោយចង្វាភ្នំពេញ [បណ្តុំរូបភាព]
ចន្លោះមិនឃើញ
មានឈ្មោះពេញថា «វត្តមង្គលសិរីគៀនឃ្លាំង» និងមនុស្សភាគច្រើនហៅ វត្តគៀនឃ្លាំង គឺជាអារាមមួយដែលស្ថិតនៅក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អារាមមួយនេះមានព្រះវិហារ២ ដែលព្រះវិហារថ្មីមានទីតាំងនៅខាងមុខជាប់ផ្លូវចូលខាងឆ្វេងដៃ និងព្រះវិហារបុរាណមានទីតាំងនៅផ្នែកខាងក្រោយជាប់ផ្លូវបេតុជាប់ទន្លេមេគង្គ។ ព្រះវិហារបុរាណនេះត្រូវបានកសាងឡើងនៅឆ្នាំ ព.ស.២៤៧២ ត្រូវនឹង គ.ស.១៩២៨។
យោងតាមសំណេរលើបណ្តាញសង្គមរបស់ស្ថាបត្យករស្រាវជ្រាវសំណង់វត្តបុរាណ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ លោក ស៊ុន ពោរ៉ា កាលពីថ្ងៃ ២៩ មិនា ឆ្នាំ២០២០បានសរសេរថា «ដើម្បីសាងសង់ព្រះវិហារវត្តមង្គលសិរីគៀនឃ្លាំង នាក្រុងភ្នំពេញ នៅឆ្នាំ១៩២៨ ឈើចំនួន១១០ដើម ត្រូវបានកាប់ពីព្រៃស្មសាន នៃតំបន់សំបុក ខេត្តក្រចេះ»។
បើតាមលោក កុង ឆេង វ័យ៨៧ឆ្នាំដែលជាចាស់ទុំរស់នៅវត្តនេះតាំងពីអាយុ១៤ឆ្នាំបានបញ្ជាក់ប្រាប់ថា ក្បូរក្បាច់រចនាព្រះវិហារបុរាណនេះរចនាឡើងតាមបែបកូនកាត់បីសាសន៍មានចិន ឥណ្ឌា និងខ្មែរ ព្រោះកាលនោះចៅអធិការវត្តសម័យនោះធ្លាប់ទៅប្រទេសឥណ្ឌា និងប្រទេសមួយចំនួនទៀត ក្រោយត្រឡប់មកក៏កសាងព្រះវិហារដោយចម្លង និងដាក់បញ្ចូលក្បូរក្បាច់ទាំងនោះនៅផ្នែកនានានៃសំណងព្រះវិហារនោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៃសំណង់ព្រះវិហារបុរាណអាយុ៩៣នេះគឺ មើលពីក្រៅដូចជាសំណង់មានពីរជាន់ តែពេលចូលទៅខាងក្នុងគឺមានតែមួយជាន់តែប៉ុណ្ណោះ។ ជញ្ជាំងសាងពីឥដ្ឋ ដំបូលប្រក់ក្បឿង ពិដានឈើ សសរឈើគគីរដែលឈើសសរទាំងនេះយកមកពីខេត្តក្រចេះដូចសំណេរលោក ស៊ុន ពោរ៉ា។
សូមទស្សនាបណ្តុំរូបថតនៃសំណង់ព្រះវិហារកូនកាត់៣សាសន៍នៃ «វត្តមង្គលសិរីគៀនឃ្លាំង»៖