រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ខេត្តព្រះសីហនុ កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ការអប់រំផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន

  • 2021-09-20 06:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្របពេលដែលខេត្តព្រះសីហនុ បានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សុីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម។ នេះជាប្រសាសន៍លើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ។

លោករដ្ឋមន្រ្តី បានបន្តថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខិតខំរកបានដោយកម្របានអនុញាតិឲ្យជីវភាពប្រជនយើងកាន់តែរីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន សេចក្តីត្រូវការ និង ចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពទ្ធ័បំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និង ការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតំរូវការ ជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការការពារធនធានធម្មជាតិ ការអប់រំបរិស្ថាន ការវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គល ឬរូបវន្តក្នុងប្រតិបត្តិមេត្រីភាពល្អ ជាពិសេសការបញ្ចូលកិច្ចការងារបរិស្ថានជាចំនុចទី៦ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភីមាសនេះ ជាមោទនភាព និងសបញ្ជាក់ជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប៏នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន លេចចេញឡើងនូវសម្ធិទិផលនាពេលនេះ ។ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើរ និង សូមឲ្យថ្នាក់ដឹកនាំ និង សហការីអប់រំសិក្សាខេត្តព្រះសីហនុ បន្ត និងជម្រុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីឲ្យបងប្អូនយើងជាពិសេសប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពល ពីសេដ្ឋកិច្ចពហុបំណងនៅទីនេះ បានកាន់តែច្រើន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;