ថៃពិចារណាប្រើប្រាស់ Sinopharm ចាក់លើកុមារអាយុចាប់ពី៣ឆ្នាំ
- 2021-09-20 06:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃពិចារណាប្រើប្រាស់ Sinopharm ចាក់លើកុមារអាយុចាប់ពី៣ឆ្នាំ
ចន្លោះមិនឃើញ
រដ្ឋបាលឱសថ និងចំណីអាហារថៃ កំពុងពិចារណាលើសំណើរបស់តំណាងក្រុមហ៊ុន Sinopharm ក្នុងប្រទេសថៃ ក្នុងការចាក់វ៉ាក់សាំងនេះលើក្មេងអាយុចាប់ពី៣ឆ្នាំ។
អគ្គលេខាធិការ FDA ឱ្យដឹងថា គណៈកម្មាធិការរបស់ខ្លួន កំពុងពិនិត្យមើលសំណើនេះ ហើយសិក្សាថាតើវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់គ្រាន់សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំ ឬយ៉ាងណា។ ការបញ្ជាក់ការយល់ព្រម ឬបដិសេធនឹងធ្វើឡើងក្នុងអំឡុងពេល ៣០ថ្ងៃ។
FDA បន្តថា បច្ចុប្បន្នខ្លួនបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង Moderna លើក្មេងអាយុទាបបំផុតត្រឹម ១២ឆ្នាំ។
គួរដឹងដែរថា បើតាមទិន្នន័យនៃការចាក់សាកល្បងវ៉ាក់សាំង Sinopharm លើកុមារអាយុចាប់ពី៣ឆ្នាំ ដល់១៧ ដំណាក់កាលទី១ និងទី២ ក្នុងប្រទេសចិន បង្ហាញថា វាគឺមានសុវត្ថិភាពសម្រាប់មនុស្សអាយុក្រុមនេះ៕