វៀតណាម សម្រេច​ប្រើវ៉ាក់សាំងទី៨ ដែលត្រូវ​ចាក់៣ដូស ហើយ​មិនមែន​ជារបស់​ចិន អាមេរិក រុស្ស៊ី ឬអង់គ្លេសនោះទេ

  • 2021-09-20 09:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម​បាន​សម្រេច​អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Abdala ដែល​ជារបស់​ប្រទេសគុយបា។ នេះបើតាមការប្រកាស​របស់​រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៨កញ្ញា ២០២១ ពោលគឺ​ស្របពេល​ទស្សនកិច្ចរបស់​ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ៊្វុក ទៅកាន់ប្រទេសគុយបា ដែលធ្វើឡើង​រយៈពេល ២ថ្ងៃ។

Abdala បានក្លាយ​ជាវ៉ាក់សាំងទី៨ ដែលត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក្នុងប្រទេសវៀតណាម ខណៈដែល​ប្រទេសអាស៊ានមួយនេះ មានអត្រាចាក់វ៉ាក់សាំងទាបបំផុត ពោលគឺ​ទើបតែបាន ៦,៣% នៃប្រជាជន ៩៨លាននាក់ ចាក់បាន​គ្រប់ដូស និង​កំពុងមានការផ្ទុះខ្លាំងករណីឆ្លងកូវីដ១៩។

គួរដឹងថា វ៉ាក់សាំងគុយបានេះ គឺត្រូវការចាក់រហូតដល់ ៣ដូស។ លទ្ធផល​នៃការ​ចាក់សាកល្បង​ដំណាក់កាលទី៣ បង្ហាញ​ថា វ៉ាក់សាំងនេះ​មានប្រសិទ្ធភាព ៩២,២៨% ក្នុងការការពារពីការឆ្លងកូវីដ១៩ និង ១០០% ទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺនេះ៕

ប្រភព៖ CNN

អត្ថបទថ្មី
;