កម្ពុជាមាន​លទ្ធភាព​រួចផុតពី​ឋានៈ​ជាក្រុមប្រទេស​មានការអភិវឌ្ឍតិចតួច

  • 2021-09-21 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការ​វាយតម្លៃ​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ដែលធ្វើឡើង​នៅរៀងរាល់ ៣ឆ្នាំម្តង ទិន្នន័យ​ក្នុងឆ្នាំ២០២១ បង្ហាញ​ថា ជាលើកដំបូង​ក្នុងប្រវត្តិសាស្រ្ត​ កម្ពុជាមានលទ្ធភាព​អាចបំពេញ​តាមលក្ខណ្ឌ​ដែល​អាចចាត់ទុកថា រួចផុតពីឋានៈ​ជាក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។ នេះបើយោងតាម​សារលិខិត​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​ទិវាសន្តិភាព​អន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១។

បើតាមសារលិខិតនេះរៀបរាប់ថា អស់រយៈពេល​ជាង ២ទសវត្សរ៍កន្លងមក កំណើន​សេដ្ឋកិច្ច​កម្ពុជាបានកើនឡើង​ជាមធ្យម​ប្រមាណ ៧% ជារៀងរាល់ឆ្នាំ ហើយ​សន្ទុះ​នៃការរីកចម្រើន​នេះ បាន​ត្រួសត្រាយផ្លូវ​សម្រាប់​កម្ពុជា ទទួលបានឋានៈ​ជាប្រទេស​មានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ​២០១៥ ហើយ​អាចនឹង​ឈានទៅសម្រេចបាន​ឋាន​ៈ​ជាប្រទេសមានចំណូលមធ្យម​កម្រិតខ្ពស់​ត្រឹមឆ្នាំ​២០៣០ និង​ជាប្រទេស​មាន​ចំណូលកម្រិតខ្ពស់​នៅឆ្នាំ​២០៥០។

ជាការ​គួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជា​ កំពុង​ទទួលរងផលប៉ះពាល់​ដោយសារកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អត្រា​កំណើនសេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០២១ រំពឹងថានឹង​អាចងើបឡើងមកវិញ​ស្ថិតក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះ​ក្នុងកម្រិត​ -១,៩% ក្នុងឆ្នាំ​២០២០៕

អត្ថបទថ្មី
;