សប្តាហ៍ទី៣នៃខែកញ្ញាខេត្តកំពត នៅតែជាគោលដៅទេសចរណ៍សំខាន់ បន្ទាប់ពីខេត្ត៣ផ្សេងទៀត

  • 2021-09-21 02:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩ ០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧ ៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ២១១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ២៣ ១៩៣ នាក់
  • ខេត្តកំពត៖ ២២ ៤៣៨ នាក់
  • ខេត្តកែប៖ ៨ ១៤៤ នាក់
  • ខេត្តព្រះសីហនុ៖ ៥ ០៦៧ នាក់
  • ខេត្តពោធិ៍សាត់៖ ៤ ៥៧៣ នាក់។

លោករដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២០% ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដោទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។

លោកបានបន្តទៀតថា តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;