មានសង្ឃឹមជីវភាព​ឡើងវិញ ពេលឃើញផែនការស្តារសេដ្ឋកិច្ច​របស់រាជរដ្ឋាភិបាល ពីកូវីដ១៩

  • 2021-09-21 03:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិស​ទៅ​គោលនយោបាយ និងធនធាន​របស់ខ្លួន​ដើម្បី​បន្តប្រយុទ្ធប្រឆាំង​នឹង​វិបត្តិកូវីដ១៩ តាមរយៈ​ការជំរុញ​យុទ្ធនាការ​ចាក់វ៉ាក់សាំងជូនប្រជាជន​ឱ្យបាន ១៣លាននាក់​តាមការគ្រោងទុក ការទ្រទ្រង់​ជីវភាព​របស់នៅ​របស់​ប្រជាពលរដ្ឋ​ជួយរក្សា​លំនឹង​អាជីវកម្ម-ធុរកិច្ច ស្តារ និង​ជំរុញ​ការ​ងើបឡើងវិញ​នៃសេដ្ឋកិច្ច​ឱ្យបាន​ឆាប់រហ័ស ដោយ​បង្កើន​ការយកចិត្ត​ទុកដាក់​លើការអភិវឌ្ឍ​ប្រព័ន្ធសុខាភិបាល និង​ប្រព័ន្ធគាំពារ​សង្គម។

បើយោងតាម​សារលិខិត​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​ទិវាសន្តិភាព​អន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១ ឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​នឹង​កំពុងរៀបចំ និង​គ្រោងដាក់​ចេញ​ផែនការ​ស្តារសេដ្ឋកិច្ចឡើងវិញ​ពីវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្តល់អាទិភាព​ចំបង​លើ

១. ស្តារឡើងវិញ គឺកសាង​មូលដ្ឋាន​រឹងមាំ​សម្រាប់​សេដ្ឋកិច្ច​វិលទៅរកកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រង​ផលប៉ះពាល់ ការ​រក្សា​លំនឹង​និង​ការជំរុញឱ្យងើបឡើងវិញ​នៃធុរកិច្ច​ដែលមានសក្តានុពល ជាពិសេស​ក្នុងវិស័យ​ដែល​ទទួលរងផលប៉ះពាល់​ខ្លាំង និងការបង្កើតការងារបន្ថែម​ឱ្យបានច្រើន និងឆាប់រហ័ស។

២. កែទម្រង់ គឺ​បន្តដាក់ចេញវិធានការ​កែទម្រង់​សំខាន់ៗ​ជារចនាសម្ព័ន្ធ ដែលរួមមាន​ការ​ធ្វើឱ្យប្រសើរឡើង​​នូវបរិយាកាស​ និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និង​ការ​អភិវឌ្ឍឌីជីថល​ូបនីយកម្ម​ក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។

៣. កសាង​ភាពធន់ គឺពង្រឹង​ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹង​ជំងឺឬស្ថានភាព​ស្រដៀង​គ្នា​ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍ​ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារ​សង្គម​ដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ននៃការស្តារ និងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម៕

;