អ្នកចាក់វ៉ាក់សាំងហើយ ទៅក្រុងបាងកកខែក្រោយ មិនបាច់ធ្វើចត្តាឡីស័កទេ

  • 2021-09-21 04:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Aswin Kwanmuang អភិបាល​ក្រុងបាងកក ប្រទេសថៃ បាន​ប្រកាសថា នឹង​បើកទ្វារ​សម្រាប់​ភ្ញៀវបរទេស​ដែលចាក់វ៉ាក់សាំងរួច ដោយមិនចាំបាច់​ធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែត្រូវមាន​លក្ខណ្ឌដូច ៣យ៉ាងខាងក្រោមនេះសិន។

១. ប្រជាជន​ក្រុងបាងកក ត្រូវចាក់វ៉ាក់សាំងគ្រប់ដូស ​ឱ្យបាន​យ៉ាងហោច​ណាស់ ៧០%។ ក្រុងបាងកក​ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​សម្រេចបាន​គោលដៅនេះ ត្រឹមថ្ងៃទី២២តុលា។

២. ករណីឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃ ត្រូវតែមាន​និន្នាការថយចុះ។ បច្ចុប្បន្ន ចំនួនឆ្លងនៅក្រុងបាងកក មានពី ២៧០០ ទៅ ២៨០០នាក់​ជាមធ្យម។

៣. ចំនួន​អ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ គួរតែបន្តថយចុះ។

គួរដឹងថា ក្រុងបាងកក គ្រោងបើកសម្រាប់ភ្ញៀវទេសចរ​ចាក់វ៉ាក់សាំងរួច នៅថ្ងៃទី១តុលាខាងមុខ ប៉ុន្តែក្រសួង​ទេសចរណ៍ និងកីឡា ស្នើថាគួរតែលើកទៅថ្ងៃទី១៥តុលាវិញ ព្រោះតែប្រជាជនក្រុងបាងកក ដែលចាក់វ៉ាក់សាំងគ្រប់ដូសរួចទើបតែបាន ៣៧% ប៉ុណ្ណោះ (ជាង ៩០% ចាក់បាន១ដូស)៕

ប្រភព៖ The Nation

អត្ថបទថ្មី
;