iOS 15 & iPadOS 15 ចេញផ្លូវការ មុខងារទំនើបៗ ម្ចាស់ iPhone 6S និង SE ក៏អាប់ឌែតឡើងបាន

  • 2021-09-21 05:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple ទើបញ្ចេញ iOS 15 និង iPadOS 15 ជាផ្លូវការ (Official Public Version) មុននេះបន្ដិច ក្រោយប្រកាសចេញកាលពី ខែមិថុនា ក្នុងព្រឹត្តិការណ៍ WWDC21 និងដាក់ឱ្យប្រើជំនាន់សាកល្បង (Beta Version) ប្រមាណ ២ខែ កន្លងមក។

iOS 15 មានមុខងារពិសេសៗដូចជា៖ មុខងារ SharePlay សម្រាប់ share screen, ខលវីដេអូព្រាលផ្ទៃក្រោយក្នុង FaceTime, មុខងារ Focus អាចឱ្យភាគីម្ខាងទៀតដឹងថាអ្នករវល់, មុខងារ Live Text បកប្រែ ចម្លង ខលទូរសព្ទបានភ្លាមៗ គ្រាន់តែប្រើកាមេរ៉ា, មុខងារ Spotlight & Visual Look Up សម្រាប់ស្វែងរក និងព៏ត៌មានលម្អិតពីរូបថតក្នុង iPhone, កម្មវិធី Photos អាច customize លើ Memories និងមានបន្ថែមតន្ត្រីជាង ១០លានបទ នៅក្នុងនោះ, មុខងារ Privacy គ្រប់គ្រង តាមដានទិន្នន័យផ្ទាល់ខ្លួន, iCloud+ លាក់អ៊ីមែលដើម្បីសុវត្ថិភាព និងមុខងារជាច្រើនទៀត។

iPadOS 15 មានមុខងារពិសេសៗដូចជា៖ កម្មវិធី SwiftUI សម្រាប់ Developer សរសេរកូដបង្កើតកម្មវិធី, Keyboard & Mouse អាចប្រើបានដំណាលគ្នាទាំងលើ iPad និង Mac, Widgets ថ្មីៗ អាចកំណត់ទំហំឱ្យធំបាន, មុខងារ App Library ដាក់ឱ្យប្រើលើកដំបូង, អាចធ្វើការ Multitasking និង មុខងារ Keyboard shortcuts។ រីឯមុខងារដទៃទៀត គឺមានលក្ខណៈស្រដៀងទៅនឹង iOS 15 ដូចមានខាងលើផងដែរ។

គួរបញ្ជក់ថា ចាប់ពី iPhone 6S & SE និង iPad Air 2 & mini 4 ឡើងទៅ អាចអាប់ឌែតទៅកាន់ iOS 15 និង iPadOS 15 បាន។

ដើម្បីអាប់ឌែត សូមចូលទៅកាន់៖

  • បើកកម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;