សាវតាខ្លះៗដែលអ្នកមិនដឹងពីព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលចង់ទិញក្លិប Saint-Étienne
- 2021-09-21 05:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវតាខ្លះៗដែលអ្នកមិនដឹងពីព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលចង់ទិញក្លិប Saint-Étienne
ចន្លោះមិនឃើញ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ កើតនៅឆ្នាំ១៩៧៤។ មានព្រះបិតាព្រះនាមសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងមានព្រះមាតានាម ហ៊ុន សឿន ដែលជាអតីតអ្នករាំរបាំព្រះរាជ្យទ្រព្យ។ ព្រះអង្គម្ចាស់ត្រូវជាព្រះភាគិនេយ្យ(ក្មួយប្រុស) ព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងត្រូវជាព្រះនត្តា(ចៅប្រុស)ព្រះករុណាព្រះបរមរតនកោដ្ឋ។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ មានបងប្អូនចំនួន៥អង្គ ហើយព្រះអង្គជាបុត្រពៅគេ ១.ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស (Prince Norodom Buddhapong) (ប្រសូតនៅឆ្នាំ១៩៦៦) ២. ព្រះអង្គម្ចាស់ នរោត្តម អមរិទ្ធិវង្ស (Prince Norodom Amarithivong) (ប្រសូតនៅឆ្នាំ១៩៦៧) ៣. ព្រះអង្គម្ចាស់ នរោត្តម ណារ៉ាវង្ស (Prince Norodom Naravong) (ប្រសូតនៅឆ្នាំ១៩៧០) ៤. ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស(Prince Norodom Narithipong) (ប្រសូតនៅឆ្នាំ១៩៧២) និងទី៥. ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ(Prince Norodom Ravichak (ប្រសូតនៅឆ្នាំ១៩៧៤)។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទីភ្នាក់ងាររូបថតល្បីរបស់អង់គ្លេស Getty Images ដែលចុះផ្សាយរូបថត ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ចូលរួមក្នុងកម្មវិធី First International Night for Children Hospital នៅបារីសប្រទេសបារាំង។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ Getty Images បានចុះផ្សាយរូបថត ព្រះអង្គចូលរួមក្នុងកម្មវិធីជប់លៀង Paris Fashion Week ដែលបានថតជាមួយជនល្បីៗក្នុងវិស័យនេះផងដែរ។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ សារព័ត៌មានដដែលបានផ្សាយរូបព្រះអង្គ និងអ្នកម្នាង យាងចូលរួមក្នុងកម្មវិធីតាំងពិពរណ៌ស្នាដៃសិល្ប: "Bouquet du Coeur" របស់សិល្បករ Rose de Ganay នៅតំបន់ Place Du Louvre ទីក្រុងបារីសប្រទេសបារាំង។
សម្រាប់នៅកម្ពុជា នៅថ្ងៃសម្ពោធភោជនីយដ្ឋាន Kaviar នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែលត្រូវជាព្រះរាមច្បងរបស់ព្រះអង្គចូលរួមកម្មវិធិជប់លាងសម្ពោធភោជនីយដ្ឋាន Kaviar ដែលមានទីតាំងនៅផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ នៅថ្ងៃទី២ តុលា ឆ្នាំ២០១៧ កាសែតខ្មែរថាមស៍ និងកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយរូបព្រះអង្គម្ចាស់ ក្នុងអត្ថបទមានចំណងជើងថា «Charity dinner @ Uy Kuteav Cambodian Herbs Restaurant on BKK1»។ ក្នុងអត្ថបទនេះបានបង្ហាញរូបព្រះអង្គកំពុងកាន់មេក្រូថ្លែងក្នុងកម្មវិធី និងថតជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Almond Group លោក លូ ម៉េង, ព្រះអង្គម្ចាស់ រីនត្រា និងអ្នកម្នាង Jessica, ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស និងភ្ញៀវជនជាតិខ្មែរ បរទេសជាច្រើនរូបផ្សេងទៀតផងដែរ៕