ជប៉ុន-កម្ពុជា ចុះ MoU លើគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍រយៈពេល ៣ឆ្នាំ នៅកម្ពុជា

  • 2021-09-21 07:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកស្រី កាមេយ ហារូកុ ប្រធាន​តំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហ​ប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។

រូបតំណាង
គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ អនុវត្តឡើងក្នុងគោលបំណងធ្វើឱ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញមានភាពប្រសើរឡើងប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍។ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះត្រូវបានណែនាំ និងដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោកស្រី កាមេយ ហារូកុ ប្រធាន​តំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា

តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថាសមត្ថភាពរបស់មន្ត្រីដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និង ការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនឹងត្រូវបានពង្រឹង ហើយព្រមគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទ៖ ម៉េងងី

;