Angelina Jolie និង​អតីត​ស្វាមី​មាន​ទំនាស់​​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ ១៦៤​លាន​ដុល្លារ

  • 2021-09-23 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​សម្ដែង​ប្រុស​អាមេរិក Brad Pitt ចោទ​អតីត​ភរិយា​ថា ប្រើ​ល្បិច​ដើម្បី​យក​ចំណេញ​ពី​អចលនទ្រព្យ​តម្លៃ ១៦៤​លាន​ដុល្លារ​របស់​អ្នក​ទាំង​២។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា​​មុន​នេះ បណ្ដាញ​ព័ត៌មាន Page Six បាន​រាយការណ៍​ថា តារា​សម្ដែង​លំដាប់ A អាមេរិក Brad Pitt បាន​ប្រតិកម្ម​ជា​ខ្លាំង នៅ​ពេល​​អតីតភរិយា​របស់​ខ្លួន តារា​សម្ដែង​ស្រី Angelina Jolie ស្ងាត់​ៗ​លក់​ភាគ​ហ៊ុន​ចំនួន ៥០​%​នៃ​អចលនទ្រព្យ​នៅ​ Chateau Miraval ប្រទេស​បារាំង ដោយ​មិន​ឲ្យ​លោក​​ជា​អ្នក​ទិញ​ទី​១។

នៅ​ក្នុង​បណ្ដឹង​នៅ​ក្រុង Luxembourg តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នកទាំង​២​សុទ្ធ​តែ​មាន​ភាគហ៊ុន​ស្មើ​គ្នា​នៅ​លើ​ដី​ដែល​មាន​តម្លៃ ១៦៤​លាន​ដុល្លារ​ខាង​លើ។ នៅ​ពេល​ពួក​គេ​លែងលះ អចលនទ្រព្យ​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​របស់ Jolie ជា​អ្នក​ដំណើរ​ការ​តែ​ពួក​គេ​នៅ​ចេញ​លុយ​ដំណើរ​ការ​ស្មើ​គ្នា។

នៅ​ក្នុង​បណ្ដឹង​ដដែរ ប្រុស​ស្អាត​រូប​នេះ​បាន​បន្ថែម​ថា ប្រសិន​បើ​លក់​ចំណែក​របស់​ខ្លួន អតីតភរិយា​ត្រូវ​តែ​ប្រាប់​លោក​ជា​មុន ឬ​សុំ​ការ​អនុញ្ញាត​សិន តែ​នៅ​ពេល​លក់​ភាគហ៊ុន​៥០​%​នេះ​ចេញ ស្រី​ស្អាត​ខាង​​លើ​មិន​បាន​ឲ្យ​សិទ្ធិ អតីត​ស្វាមី​ជា​អ្នក​បាន​ទិញ​មុន​ឡើយ។

មុន​នោះ​ដែរ កាល​ពី​​​ខែ​កក្កដា ភាគី​ខាង Agelina Jolie បាន​ចោទ​អតីត​ស្វាមី​ថា បាន​រារាំង​នាង​មិន​ឲ្យ​លក់​ភាគហ៊ុន​ឲ្យ​ភាគី​ទី​៣ ដែល​អាច​ធ្វើ​ឲ្យ​នាង​បាត់បង់​អតិថិជន​ ត្បិត​ភាគី​ទី​៣​មិន​អាច​ចាំ​បាន​យូរ។ គួរ​បញ្ជាក់​ផង​ដែរ​ អចលនទ្រព្យ​ដែល​មាន​ទំហំ​១០០០​ហិកតា​នេះ​មាន​អត្ថន័យ​ពិសេ​ស​សម្រាប់​អ្នក​ទាំង​២​ត្បិត​ពួក​​គេ​ធ្លាប់​រៀបការ​នៅ​ទី​នេះ​ដោយ​មាន​ការ​ចូល​រួម​តែ​ពី​សំណាក់​កូន ៦​នាក់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;