គ្រូម៉ាឡេ ចាត់ទុក​កម្ពុជា ជាក្រុមប្រជែង​ទៅវគ្គ Semi AFF

  • 2021-09-23 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូជម្រើសជាតិម៉ាឡេស៊ី លោក Tan Chen Hoe បាន​លើកឡើង​ថា វៀតណាម បានឈានឡើងដល់​កម្រិតមួយទៀតហើយដែល​បាន​ចូលដល់​វគ្គជម្រុះ World Cup ជុំបន្ទាប់ ហើយ​ក៏ជាក្រុមខ្លាំង​បំផុត​ក្នុងពូល​ B ដែល​នឹង​ឡើង​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Suzuki Cup 2020 ប៉ុន្តែក៏មិនត្រូវស្រាល​គូប្រជែង២ទៀត​ក្នុងពូល គឺឥណ្ឌូណេស៊ី និងកម្ពុជាដែរ។

លោក​បញ្ជាក់​ថា លោក​មិនមើលស្រាលសមត្ថភាព​របស់​ឥណ្ឌូណេស៊ី និង​កម្ពុជាឡើយ ដែល​លោកចាត់ទុកថាជាគូប្រជែង​ដណ្តើមយកចំណាត់ក្នុងពូល ក្នុងការ​បន្តដំណើរទៅវគ្គ Semi។

លោក Tan Chen Hoe និយាយដូច្នេះថា៖ «វៀតណាម គឺ​ជាក្រុមខ្លាំងជាងគេ​ក្នុងពូលនេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់យើង គឺ​ផ្តោតលើការប្រកួតមួយក្នុងពេលតែមួយ។ ជាមួយគ្នានេះដែរ យើងមិនផ្តោត​តែទៅលើវៀតណាមទេ ប៉ុន្តែ​ក៏ត្រូវគិតដល់​ឥណ្ឌូណេស៊ី ដែល​ជាគូប្រជែង​ចាស់របស់យើង។ យើងក៏មិនមើលស្រាលផងដែរ ចំពោះក្រុមកម្ពុជា​ដែលពួកគេមាន​កីឡាករ​ដែលមាន​ទេពកោសល្យ ខុសពីក្រុមឡាវ»៕

ប្រភព៖ MalayMail

អត្ថបទថ្មី
;