តាមសម្ដីអ្នកដឹកនាំរឿង មានតែផ្លូវមួយគត់អាចនាំរឿង "Squid Game" ចេញជារដូវកាលទី ២បាន

  • 2021-09-27 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


K-Drama ត្រូវ​បាន​គេ​សង្កេតឃើញថា​ បច្ចុប្បន្ន​កំពុង​ប្រមូល​បាន​ចំណាប់​អារម្មណ៍យ៉ាង​ច្រើនពីទស្សនិកជន​អន្តរជាតិ ជាពិសេសមួយរយៈចុងក្រោយពេល​រឿង "Squid Game” ចេញផ្សាយ។

រឿងភាគ​មួយនេះ​ ពិតជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន និង​ក្លាយជា​ភាពយន្តល្បីបំផុតឈរនៅលើលំដាប់កំពូលប្រចាំតារាង Netflix ទូទាំងពិភពលោកនៅពេលនេះ។

ស្របពេល​កែវភ្នែក​ជា​ច្រើនគូ ចាំតាមដាន​ជាប់នូវ​ខ្សែភាពយន្តមួយនេះ ដូច្នេះ​គ្រប់គ្នាច្បាស់ជាចង់ដឹងច្បាស់ថាតើនឹង​មាន​អ្វី​ប្រែប្រួល​ទៀតពី​រឿងនេះ? ជាក់ស្ដែង​ស្ថិតក្នុង​បទ​សម្ភាសជាមួយនឹង​ Variety អ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំរឿង Hwang Dong Hyuk បាន​ពន្យល់ពីគម្រោង​ថ្មី​សម្រាប់រឿងនេះ។

លោក​បាន​លើកឡើងថា៖ «មួយរយៈចុងក្រោយនេះ ខ្ញុំ​បាន​ផឹក​ស្រា Soju កន្លះដប ដើម្បីទទួល​បានគំនិតច្នៃប្រឌិត​ថ្មីៗតទៀត។ ខ្ញុំមិនអាចធ្វើអ្វី​បាន​ទៀតទេ...ការ​សរសេររឿង (Squid Game) ពិតជា​ពិបាក​ជាងរឿងធម្មតាឆ្ងាយណាស់សម្រាប់ខ្ញុំ ដោយសារ​នេះជា​រឿងភាគ។ អ៊ីចឹង ខ្ញុំ​ក៏បាន​ពិភាក្សាជាមួយនឹង​ពួកម៉ាកខ្ញុំប៉ុន្មាន​នាក់ និង​ជ្រើសយកសញ្ញាលម្អិតណាមួយ ដើម្បីអាច​ពង្រឹងគុណភាពរឿង តាមរយៈចក្ខុវិស័យ និងការឆ្លើយតបណាមួយ»

លោក Hwang នៅបាន​បន្តទៀតថា៖ «ខ្ញុំ​មិនមាន​គម្រោងស្រួលបួល​សម្រាប់​រឿង “Squid Game 2” ទេ។ សូម្បី​គ្រាន់តែគិតហ្នឹង ក៏វា​​ហត់ខ្លាំង​ដែរ។ ប៉ុន្តែបើ​ខ្ញុំ​ធ្វើវា ខ្ញុំនឹង​មិនធ្វើវាតែម្នាក់ឯងឡើយ ខ្ញុំ​នឹង​គិតគូរប្រើបន្ទប់សម្រាប់អ្នកនិពន្ធ ហើយចង់ធ្វើការជាមួយនឹង​អ្នកដឹកនាំដ៏មាន​បទពិសោធផ្សេងៗទៀត»។

ទោះជាយ៉ាងណា ទំនងជាការផលិតរឿងរដូវកាល​ទី មិនអាច​កើតឡើង​លឿនដូចមនុស្សជា​ច្រើនរំពឹង​ទុកដែរ ដោយសារលោក Hwang Dong Hyuk មាន​ប្រសាសន៍ថា​ លោកមិនប្រសព្វក្នុងការធ្វើការងារជាក្រុមទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;