អាវុធចិន​អភិវឌ្ឍ​លឿន​ទំនើបខ្លាំង អ៊ីចឹងតៃវ៉ាន់​ទាល់​តែមាន​ប្រភេទអាវុធបែបនេះទើប​ទប់ជាប់

  • 2021-09-27 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តៃវ៉ាន់​ត្រូវការ​អាវុធចម្ងាយឆ្ងាយ និង​ត្រូវគោលដៅច្បាស់លាស់​ ដើម្បី​អាច​ចាប់ទាន់​ប្រព័ន្ធ​អាវុធរបស់ចិន ដែល​កំពុង​អភិវឌ្ឍលឿន និងកាន់តែទំនើបខ្លាំង ក្នុងការវាយប្រហារ​មកលើខ្លួន។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក Chiu Kuo-cheng រដ្ឋមន្រ្តី​ការពារជាតិតៃវ៉ាន់ ក្នុងកិច្ចប្រជុំ​សភា នៅថ្ងៃទី២៧ កញ្ញា ២០២១។

លោក​ថ្លែងដូច្នេះថា៖ «ការអភិវឌ្ឍ​ឧបករណ៍ (សំដៅលើមីស៊ីល) គឺ​ត្រូវតែអាចបាញ់បានឆ្ងាយ ច្បាស់លាស់ និងចល័តបាន ដូច្នេះ​សត្រូវអាចដឹងខ្លួនគេបានថា យើង​ត្រៀមខ្លួនហើយ​ក្នុងការ​ចល័តទ័ពភ្លាមៗបាន​ ក្នុងករណី​មានការវាយប្រហារ»។

លោកបន្តថា៖ «សមត្ថភាព​បក្សកុម្មុយនិស្តចិន បាន​កើនឡើង​យ៉ាងរហ័ស។ ពួកគេ​អាចរំខាន​​នូវ​ប្រព័ន្ធបញ្ជា គ្រប់គ្រង ទំនាក់ទំនង​ និងចារកម្មរបស់​យើង​បាន។ ឧទាហរណ៍​ថា ស្ថានីយរ៉ាដា ប្រាកដជាក្លាយ​ជាទីកន្លែងដែល​នឹងត្រូវវាយប្រហារ​មុនគេ»។

ក្នុង​របាយការណ៍​របស់​ក្រសួង​ការពារជាតិតៃវ៉ាន់ បង្ហាញថា ទាំង​មីស៊ីល​ចម្ងាយឆ្ងាយ និងមធ្យម គឺ​ត្រូវបាន​ប្រើប្រាស់ក្នុងសមយុទ្ធ​បាញ់​ស្កាត់​ នៅទីកន្លែងតេស្តសាកល្បង​ដ៏សំខាន់​មួយ​ ដែល​ស្ថិតនៅ​ប៉ែកអាគ្នេយ៍នៃកោះតៃវ៉ាន់៕

ប្រភព៖ USnews

អត្ថបទថ្មី
;