ចាងហ្វាង​ផលិត​រឿង Squid Game សារភាព​ថា លោក​និពន្ធ​រឿងនេះ​ឡើងដោយសារ​ទទួល​ឥទ្ធិពលពីរឿង​ជប៉ុន

  • 2021-09-27 08:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ដាក់បញ្ចាំង​នៅលើ Netflix តាំងពីថ្ងៃទី១៧កញ្ញាមក រឿងភាគកូរ៉េ Squid Game ទទួលបាន​ការទស្សនាច្រើនបំផុត ពោលគឺ​បានក្លាយជារឿងភាគកូរ៉េទី១ ដែល​ស្ថិតនៅទីកំពូលលើ Netflix ក្នុងសហរដ្ឋអាមេរិក ដោយ​ចូល Top 10 ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ។

​រឿង​ដ៏ជក់ចិត្តនេះ ត្រូវបានចាងហ្វាងលោក Hwang Dong-hyuk សារភាព​ថា លោកបាន​បំផុសគំនិត​និពន្ធរឿងនេះក្នុងឆ្នាំ​២០០៨ ដោយ​សារទទួល​ឥទ្ធិពល​ពីរឿងរបស់ជប៉ុន។

លោក​បានរៀបរាប់​យ៉ាងដូច្នេះ​ថា៖

«ខ្ញុំសារភាព​ថា ខ្ញុំទទួលបាន​នូវការជំរុញ​ពី​រឿងរបស់ជប៉ុន អស់រយៈពេល​ជាច្រើនឆ្នាំ។ នៅពេល​ខ្ញុំចាប់ផ្តើម​ធ្លាក់​ចូល​ក្នុងវិបត្តិហិរញ្ញវត្ថុ ហើយ​បានចំណាយ​ពេល​យ៉ាងច្រើន​ក្នុងហាងកាហ្វេ​ដោយបាន​អានរឿងជាច្រើន​ ក្នុងនោះរួមមានរឿង Battle Royale និង Liar Game។ ខ្ញុំ​ក៏ចាប់ផ្តើម​មានអារម្មណ៍ថាខ្លួន បានចូលតួ​ក្នុងហ្គេម​នៃ​សាច់រឿងនេះ។ ប៉ុន្តែ​ខ្ញុំ​ក៏បាន​រកឃើញ​ផងដែរថា ហ្គេម​នេះ គឺ​ស្មុគ្រស្មាញណាស់ ហើយ​ខ្ញុំ​ផ្តោតលើការងារ ជាជាងការ​លេងហ្គេម​ដោយប្រើប្រាស់​កូនក្មេង»។

ហ្គេម នៅក្នុងរឿង Squid Game គឺ​ជាហ្គេម​ដែល​ក្មេងៗកូរ៉េតែងតែលេងជាទូទៅ។ លោក Hwang Dong-hyuk និយាយថា​លោកចង់​បង្កើត​នូវសតិ​អារម្មណ៍​មួយ​នៃ​ការភ្ជាប់គ្នា​រវាង​ហ្គេមប្រពៃណីនេះ និង​ការប្រកួត​ប្រជែង​គ្មាន​ទីបញ្ចប់​ ឱ្យចូល​ទៅក្នុងអារម្មណ៍យុវវ័យ។ «វាតែងមានបន្លាមួយ​ក្នុងការចងចាំ​ដ៏ល្អបំផុត និង​អាក្រក់បំផុតរបស់​យើង ដែលផ្លាស់ប្តូរ​ទៅក្នុង​ភាព​ពិត​ដ៏ព្រឺព្រួច​បំផុត»៕

ប្រភព៖ Today

;