គន្លឹះសំខាន់ៗ ពីលោក ផាន់ សុផន ពីកូនកសិករម្នាក់ក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាហ្វេលំដាប់ខ្ពស់មួយ

  • 2021-09-28 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យគឺកម្មវិធី Starting Up តែង​តែ​នាំ​យក​ភ្ញៀវ​កិត្តិយស​ដែល​កំពុង​មាន​​មុខ​ជំនួញ​ជោគជ័យ​មក​ជជែក និង​​បង្ហាញ​ផ្លូវ​ពី​ដំណើរ​ការ​បើក​អាជីវកម្ម​របស់​ពួក​គេ​ទាំង​ជួប​នូវ​ការ​លំបាក តស៊ូ និង​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់​រហូត​កសាង​ឡើង​បានដោយជៅកជ័យ។ ពី​ភ្ញៀវ​កិត្តិយស​សម្រាប់​សប្ដាហ៍​ថ្មី​នេះមក​ជួប​ជា​មួយ​លោក ផាន់ សុផន ដែលជា​ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Feel Good Coffee កំពុង​មាន​បទពិសោជន៍​ជា​ច្រើន​លើ​មុខជំនួញ​ពី​ការ​បើក​ហាង​កាហ្វេ។

​កើត​ចេញ​ពី​គ្រួសារ​កសិកម្មនៅ​ខេត្ត​តាកែវ លោក ផាន់ សុផន បាន​បន្ត​ការ​សិក្សា​នៅ​ខេត្ត​បាត់​ដំបង និងបានសិក្សាបន្ថែមផ្នែករដ្ឋបាលសាធារណៈ និងភាសាអង់គ្លេសជោគជ័យទាំង ២សាលា ថែមទៀត បន្ទាប់​ពី​បញ្ចប់​ថ្នាក់​ទី១២​ នៅឆ្នាំ២០០៨។ ពេល​នោះ​លោក​ក៏​បាន​ចាប់​ផ្ដើម​ការ​ងារ​ដំបូង​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​រយ:​ពេល​៣ឆ្នាំ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លោក ផាន សុភ័ណ្ឌ ​អាច​ទទួល​បាន​បទពិសោធន៍​ច្រើន​គួរសម និង​បានចាប់​ផ្ដើម​គិត​ពី​ការ​ងារ​ដែល​ខ្លួន​ចូល​ចិត្តស្រលាញ់​វិញ​ម្ដង។ ក៏​បាន​មក​ចាប់​យក​ឱកាស​ការ​ងារ​នៅ​ភ្នំពេញ​បាន​មិត្តភក្ដិ និង​បាន​ណែ​នាំ​ពី​ការ​ងារ​ដែល​ខ្លួន​ចង់​ធ្វើ​​ដើម្បី​បាន​បទពិសោធន៍។

លោក ផាន់ សុផន ថា​នៅ​អំឡុង​ឆ្នាំ២០១៣ ​លោក​បាន​ជួប​អ្នក​ជំនួញ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ជាង​៣០ឆ្នាំ លើ​វិស័យ​ម្ហូប​អាហារ កាហ្វេ។ ភាព​ឧស្សាហ៍​ព្យាយាម​របស់​លោក​ពេល​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​​មាន​ឱកាស​បាន​រៀន​លីង​កាហ្វេ ឆុងកាហ្វេ ទាំង​ពេល​នោះ​លោក​គ្រាន់​តែ​ជា​បុគ្គលិក​លើ​កាហ្វេ​ធម្មតា​ប៉ុណ្ណេះ។ បន្ទាប់​ពី​ធ្វើ​ការ​បាន​ជាង​មួយ​រយ:​នៅ​ឆ្នាំ២០១៤ លោក​ក៏​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ឆុង​កាហ្វេ ទទួល​បាន​ពាន់​ប្រាក់ បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ចូល​រួម​ប្រកួត​នៅ​ក្រៅប្រទេស​តំណាង​ឲ្យ​កម្ពុជា ទទួល​បាន​ពាន់​ប្រាក់។

​ក្រៅ​ពី​ជំនាញ​ឆុង​កាហ្វេ​លោក ផាន់ សុផន ក៏​មាន​ជំនាញ​ជួស​ជុល​ម៉ាសុីន​ឆុង​កាហ្វេ​ដែល​រៀន​នៅ​ថៃ និង​រៀន​ជំនាញ​ដាំ​កាហ្វេ​នៅ​ប្រទេស​វៀតណាម និង​​មាន​ឱកាសទៅសិក្សាផ្នែកជំនាញលីងការហ្វេដែលមានការបើកបង្រៀនពី លោកគ្រូ Scott Rao នៅប្រទេសម៉ាឡេស៊ី ក្រោយមកទៀតលោកក៏ទៅសិក្សាអំពីការដាំដុះថែទាំ និងការប្រមូលផល ដោយរួមបញ្ចូលទាំងការភ្លក់កាហ្វេបែបជំនាញ និងការវិភាគគ្រាប់កាហ្វេ រួមទាំងការលីងសាកល្បងផងដែរពីក្រុមហ៊ុន Torch នៅឈាងម៉ៃ ប្រទេសថៃ ។ រួចក៏បានទៅរៀនផលិត និងជួសជុលម៉ាស៊ីនឆុងកាហ្វេបន្ថែមនៅប្រទេសអីុតាលីផ្ទាល់ និងចុងក្រោយទៅសិក្សានៅប្រទេសសិង្ហបុរី អំពីអ្នកជំនាញការលីងកាហ្វេតាមបែបស្តង់ដារអន្តរជាតិ ។

ទាំង​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ចំណេះ​ដឹង​ពី​ជំនាញ​កា​ហ្វេ​បាន​ច្រើនរហូត​មក​ដល់​សព្វថ្ងៃ ហើយអ្វី​ដែល​លោក​ទទួល​បាន​នេះ​គឺ​ដោយ​សារ​តែ​មាន​​ការជួយជ្រោមជ្រែង ពីជនបរទេស ២រូប ជាស្ថាបនិកក្រុមហ៊ុន និងហាងកាហ្វេ Feel Good Coffee ធ្វើឱ្យលោកបានបន្តសិក្សាជំនាញកាហ្វេនេះដល់ក្រៅប្រទេស រហូតជោគជ័យមកដល់សព្វថ្ងៃ៕

ទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

អត្ថបទថ្មី
;