មិនដូររូបរាងមែន! តែ អាសង់ ឆ្នាំ២០២២ មានចំណុចទាំងនេះដែលគួរឲ្យចាប់អារម្មណ៍
- 2021-10-01 06:39:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដូររូបរាងមែន! តែ អាសង់ ឆ្នាំ២០២២ មានចំណុចទាំងនេះដែលគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda ប្រចាំប្រទេសកម្ពុជាបានបញ្ចេញម៉ូតូ អាសង់ ស៊េរីថ្មីឆ្នាំ២០២២ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។
មកដល់ទីផ្សារប្រទេសកម្ពុជាជាមួយការរចនាតែថ្មី តែប្រិយមិត្តបានបញ្ចេញមតិជាច្រើនពីមូលហេតុដែល អាសង់ ស៊េរីថ្មីនេះមិនបានកែប្រែរូបរាង។
ខាងក្រោមនេះជា ៣ចំណុចដែលអាសង់ឆ្នាំ២០២២ បានធ្វើការកែប្រែ៖
១. ការរចនាតែមថ្មីទាំងស្រុង តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង។
២. អាសង់ ស៊េរីឆ្នាំ២០២២ នេះបានធ្វើការកែប្រែត្រង់ចំណុចខ្វះខាត់លើស៊េរីឆ្នាំមុន ដែលពិបាកបញ្ចូលលេខ និងដោះលេខ រៀងតឹង តែសម្រាប់ស៊េរីឆ្នាំ២០២២ នេះតាមការបញ្ជាក់ពីក្រុមហ៊ុនបានធ្វើការកែប្រែចំណុចនេះងាយស្រួលបញ្ចូលលេខ និងដោះលេខ។
៣. ចំណុចពិសេសនៅលើអាសង់ស៊េរីឆ្នាំ២០២២ មួយទៀតនោះគឺការផ្លាស់ប្ដូរប្រេងម៉ាស៊ីន សម្រាប់ស៊េរីថ្មីអាចប្រើប្រាស់បានរហូតដល់ ៦០០០គីឡូ ទើបតម្រូវឲ្យអ្នកប្រើធ្វើការផ្លាស់ប្ដូរប្រេងម្ដង ដែលអាចថាមិនធ្លាប់មានពីមុនមក។
សម្រាប់ អាសង់ ឆ្នាំ២០២២ នេះក្រុមហ៊ុន Honda បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។ Honda Dream ស៊េរីឆ្នាំ២០២២ មានជម្រើសពណ៌ ៣គឺ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះ អាសង់ ឆ្នាំ២០២២ នេះ?