ឡានតូចច្រឡឹង​ សាកភ្លើងម្តង​បើកដល់​សៀមរាប តម្លៃត្រឹមតែ៣ពាន់ដុល្លារ

  • 2021-10-04 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ទទួលជោគជ័យ​យ៉ាងធំសម្បើមចំពោះ​ការលក់​រថយន្តអគ្គិសនី​ប្រភេទតូចៗ កាលពីឆ្នាំមុន ក្រុមហ៊ុនចិន Wuling HongGuang ក៏ទើបតែបញ្ចេញ​ប្រភេទ​កូនរថយន្តមួយទៀតម៉ូឌែល Nano ដែល​ជារថយន្តដ៏តូចបំផុត។

Wuling Nano ដែល​ត្រូវបានបង្ហាញ​ក្នុងពិព័រណ៌ 2021 Tianjin International Auto Show នេះ គឺមិនត្រឹម​តែ​ជារថយន្ត​អគ្គិសនី​តូចជាងគេ​ក្នុងលោកនោះទេ ប៉ុន្តែវា​ក៏មានតម្លៃ​ថោក​ជាងគេ​ផងដែរ ពោលគឺ​វាត្រូវបាន​ដាក់​លក់​ក្នុងតម្លៃប្រមាណ ២ម៉ឺនយ័ន (ប្រហែល ៣១០០ដុល្លារអាមេរិក)។

រថយន្តដ៏តូចច្រឡឹង​នេះ ត្រូវបានរចនា​ឡើង​ជាពិសេស​សម្រាប់​បើកបរក្នុងក្រុងដែល​មានការកកស្ទះ​ចរាចរណ៍ខ្លាំង និងផ្លូវចង្អៀតជាដើម។ ខាងក្នុង​រថយន្ត​មាន​កៅអីតែ២ ឬជិះបាន២នាក់ប៉ុណ្ណោះ សម្រាប់​តៃកុងម្នាក់ និង​អ្នកដំណើរ​ម្នាក់ ដោយសារវាមានប្រវែងតែ ២៤៩៧ម.ម ទទឹង ១៥២៦ម.ម និងកម្ពស់ ១៦១៦ម.ម ឯគម្លាតកង់មុខទៅកង់ក្រោយ ១៦០០មម។

ជាមួយ​តួខ្លួនតូច​នៃរថយន្តបែបនេះ វាបំពាក់​ជាមួយ​ម៉ូទ័រអគ្គិសនី ៣៣កម្លាំងសេះ កម្លាំងរមួល ៨៥ញូ៊វតុនម៉ែត្រ ប៉ុន្តែវាអាចបើកដល់ល្បឿនអតិបរមា ១០០គីឡូម៉ែត្រ ក្នុង១ម៉ោង។ រថយន្ត Nano នេះ​ត្រូវបានដាក់​អាគុយប្រភេទ IP67-certified lithium-ion ស្ថិតនៅផ្នែកខាងក្រោម​នៃកៅអីរថយន្ត ដែលផ្ទុកភ្លើងបាន ២៨គីឡូវ៉ាត់ម៉ោង។

នៅពេល​សាកភ្លើងតែម្តង គឺវាអាចអាចដំណើរបាន​រហូតដល់ ៣០៥គីឡូម៉ែត្រ (ភ្នំពេញ-សៀមរាប ប្រវែង ៣១៤គីឡូម៉ែត្រ)។ ពេល​សាកភ្លើងម្តងៗ ប្រើពេលយូរណាស់​ដល់ទៅ ១៣ម៉ោងកន្លះ ដោយ​ប្រើឌុយ ២២០វ៉ុល ប៉ុន្តែ​វាក៏ភ្ជាប់មកជាមួយជម្រើសឆ្នាំងសាក ៦,៦ KW AC ដែល​អាចសាក​ភ្លើង​ប្រើពេលតែ ៤ម៉ោងកន្លះ។

អ្វីដែល​គួរឱ្យកាន់តែចាប់អារម្មណ៍ រថយន្ត Nano ក៏បានបំពាក់​ប្រព័ន្ធហ្វ្រាំង​សុវត្ថិភាព​ទំនើប ABS និង EBD (ហ្រ្វាំងជំនួយពេល​ចូលចត), ប្រព័ន្ធគ្រប់គ្រង​លំនឹង​អេឡិចត្រូនិច ESC, ឧបករណ៍​សុវត្ថិភាព​សម្រាប់​កុមារ Isofix និងមាន​ប្រព័ន្ធ​បង្ហាញ​សញ្ញា​អ្នកឆ្លងកាត់ផ្លូវផងដែរ។ វាក៏ភ្ជាប់មក​ជាមួយ​អេក្រង់ឌីជីថល ៧អ៊ិញ, ចង្កៀងមុខ LED, កាមេរ៉ា​ពេល​រ៉ឺយែរ, ប្រព័ន្ធគ្រប់គ្រងសម្ពាធ, ម៉ាស៊ីនត្រជាក់, ប្រព័ន្ធ keyless entry (ចូលរថយន្ត​មិនចាំបាច់ប្រើសោ) និង​ប្រព័ន្ធ Telematics៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375

ប្រភព៖ insideevs ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;