ព្រឹកថ្ងៃចន្ទនេះ ជប៉ុន រើសបាននាយករដ្ឋមន្រ្តីថ្មីហើយ

  • 2021-10-04 03:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី៤តុលានេះ សភាជប៉ុន បាន​បោះឆ្នោត​យល់ព្រម​ឱ្យលោក Fumio Fishida ធ្វើជានាយករដ្ឋមន្រ្តីថ្មី ​បន្ទាប់ពីលោក Yoshihide Suga ដែលសុំចុះចេញពីតំណែង ហើយប្រកាស​មិនឈរឈ្មោះ​ជាប្រធានគណបក្ស LDP។

ការអនុម័តនេះ បន្ទាប់ពី​លោក Kishida បាន​យកឈ្នះ​បេក្ខជនដ៏មានសក្តានុពលគឺលោក Taro Kono ដែលជារដ្ឋមន្រ្តីវ៉ាក់សាំង និងជាអតីតរដ្ឋមន្រ្តីការបរទេស ក្នុងការធ្វើជាប្រធានបក្ស LDP កាលពីសប្តាហ៍មុន។

នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បញ្ជាក់​ថា លោក​ត្រៀម​ខ្លួន​ទទួលការងារ​កំពូលនេះហើយ។ «ខ្ញុំគិតថា វា​នឹងក្លាយជាការចាប់ផ្តើម​ថ្មីមួយ។ ខ្ញុំចង់​សាកល្បង​ប្រឈម​នឹងបញ្ហានានា​ជាមួយឆន្ទៈដ៏រឹងមាំ និង​ដំណោះស្រាយ សម្រាប់​អនាគត»៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;