«Squid Game» ល្បី ឯជីវិតស្នេហាតួ Ki Hoon ក៏ញាក់សាច់ទ្រើតៗដែរ
- 2021-10-04 05:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«Squid Game» ល្បី ឯជីវិតស្នេហាតួ Ki Hoon ក៏ញាក់សាច់ទ្រើតៗដែរ
ចន្លោះមិនឃើញ
រឿង «Squid Game» ជារឿងដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីរបស់ Netflix ដែលបង្ហាញពីការប្រកួតលេងល្បែងក្មេងៗ និងលេងដោយមនុស្សពេញវ័យ ហើយអ្នកឈ្នះនឹងទទួលបានប្រាក់ជាច្រើនដល់ទៅរាប់ពាន់ដុល្លារ ស្របពេលអ្នកចាញ់នឹងត្រូវស្លាប់ជាដាច់ខាត។
តួធំម្នាក់ក្នុងចំណោមតួសំខាន់ផ្សេងទៀតរបស់រឿងគឺ Seong Ki Hoon សម្ដែងដោយ Lee Jung Jae គឺជាតួអង្គដែលគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងរឿងនេះ ហើយក៏ជាមនុស្សតែម្នាក់គត់ដែលឈ្នះពីការប្រកួតដ៏សាហាវនេះ។ ដូច្នេះក៏គួរមានរឿងខ្លះដែលគ្រប់គ្នាមិនគួររំលងពីខ្សែជីវិតពិតរបស់លោក ពិសេសគឺជីវិតស្នេហា។
បច្ចុប្បន្ននេះ តារាសម្ដែងជើងចាស់ក្នុងពិភពសិល្បៈកូរ៉េ Lee Jung Jae កំពុងទាក់ទងស្នេហាជាមួយនឹង Lim Se Ryung អ្នកដែលគេស្គាល់ច្បាស់ពេញប្រទេសថាជាសេដ្ឋីនីមានទ្រព្យមិនធម្មតា។ គ្រួសាររបស់នាងជាអ្នកកាន់កាប់ក្រុមហ៊ុន Daesang Foods និងអាជីវកម្មផ្សេងៗទៀត។ យ៉ាងណាមិញ នាងធ្លាប់បានរៀបការជាមួយនឹងទាយាទ Samsung ដែលបច្ចុប្បន្នជានាយករងរបស់ក្រុមហ៊ុននេះគឺ Lee Jae Yong ព្រមទាំងមានកូន ២នាក់ផងដែរ។
ងាកមក Lee Jung Jae វិញ កាលពីអតីតកាល លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែង Kim Min Hee រយៈពេល ៣ឆ្នាំ។ អ្នកទាំង ២បានជួបគ្នាពេលសម្ដែងរឿង «Pure Love Spectrum» ជាមួយគ្នាកាលពីឆ្នាំ ២០០០។
តាមពិតក្នុងឆ្នាំ ២០០០ Jae Jung កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនឹងមិត្តស្រីដែលបានទាក់ទងគ្នា ៨ឆ្នាំមកហើយ ប៉ុន្តែខ្ទង់ឆ្នាំ ២០០២-២០០៣ អ្នកទាំង ២ ក៏សម្រេចចែកផ្លូវគ្នា។ រហូតឆ្នាំ ២០០៣ ទើប Jae Jung បើកបង្ហាញពីស្នេហារវាងលោក និង Kim Min Hee។
ទោះជាយ៉ាងណា ស្នេហានេះត្រូវប្រេះស្រាំនៅឆ្នាំ ២០០៦។ ដំណឹងបែកបាក់របស់តារាប្រុសស្រីទាំង ២ពិតជាបង្កជាការសោកស្ដាយជាខ្លាំងសម្រាប់មហាជនទូទៅ៕