USAID ផ្តល់​ជំនួយដល់​គម្រោងដាំដើមទ្រាំង​នៅកម្ពុជា

  • 2021-10-08 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារជំនួយអាមេរិក USAID ព្រៃឡង់ប៉ៃតងបានផ្តល់ថវិកាដល់ NTFP-EP Cambodia ដើម្បីគាំទ្រដល់គម្រោងដាំដើមទ្រាំង។ គម្រោងនេះមានគោលបំណងបង្កើនផ្ទៃដីព្រៃនិងបង្កើនកម្រិតប្រាក់ចំណូលរបស់អ្នកភូមិដោយអ្នកភូមិមានគម្រោងដាំលើផ្ទៃដី ១០ ហិកតា។ ៥ ហិកតានៅក្នុងសហគមន៍ចេកលិចនិង ៥ ហិកតានៅក្នុងសហគមន៍ព្រៃសង្កែ។ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដំបូងនេះទទួលបានជោគជ័យ ពួកគេនឹងពង្រីកការដាំដុះព្រៃឈើសហគមន៍ក្នុងសហគមន៍ដទៃទៀត។

ប្រធានសហគមន៍ លោក មាស ហឿ ជឿជាក់ថាគម្រោងនេះនឹងបម្រើដល់មនុស្សជំនាន់ក្រោយនាពេលអនាគតជាពិសេសបរិមាណចំណូលពីផលិតផលដែលផលិតចេញពីដើមទ្រាំងនេះមានចំនួនពី ៥ លានទៅ ៦ លានរៀលជារៀងរាល់ឆ្នាំ។

សូមទស្សនាវីដេអូ​ខាងក្រោម៖

អត្ថបទថ្មី
;