សម្តេច ហ៊ុន សែន៖ ក្នុងចំណោម​អ្នកស្លាប់​ដោយកូវីដម្សិលមិញ គឺមានអ្នកមិនព្រមចាក់វ៉ាក់សាំង

  • 2021-10-08 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើង​ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីព្រឹកនេះថា ក្នុងចំណោម​អ្នកដែល​បានស្លាប់​ដោយ​សារជំងឺកូវីដ១៩ ម្សិលមិញ គឺមានអ្នក​ដែលមិនព្រមចាក់វ៉ាក់សាំង និងបំផុសគេមិនឱ្យតចាក់ទៀតផង។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក ខៀវ កាញ៉ារីទ្ធ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

សម្តេចនាយករដ្ឋមន្រ្តី លើកឡើង​ទៀតថា៖ «ក្រោយពីការស្រាវជ្រាវ ឃើញថាឪពុកគាត់ និង គ្រួសារ មិនបានចាក់ដែរ ។ យើងត្រូវពន្យល់អ្នកមិនទាន់ចាក់អោយគាត់យល់ពីសារសំខាន់នៃការចាក់វ៉ាក់សាំង ទោះជាគាត់នៅក្នុងក្រុមណាក៏ដោយ»។

គិតត្រឹមថ្ងៃទី៧ តុលា កម្ពុជាបាន​សម្រេចការ​ចាក់វ៉ាក់សាំង​បានចំនួន​ជាង ១៣,៤៥លាននាក់ ស្មើនឹង ៨៤,១១ភាគរយ​នៃប្រជាជន​សរុប​ ១៦លាននាក់៕

;