លោកស្រី ឱ វណ្ណឌីន៖ សង្ឃឹម​ថា យើង​អាច​ចេញ​ពី​ប្រអប់​កូវីដបានភ្លាមៗ

  • 2021-10-11 02:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​អាច​រួចផុតពីវិបត្តិ​កូវីដ១៩ នៅពេល​អនុវត្ត​ ៣ការពារ ៣កុំ បានទៀងទាត់។

លោកស្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ទ្វីតធើយ៉ាងដូច្នេះថា៖ «សង្ឃឹមថាយេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗ នៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា​ អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណេីរការអាជីវកម្មដោយសុវត្ថិភាព»៕

អត្ថបទថ្មី
;