ចាំយ៉ាងយូរ​ពេល​ទៅ​ចាក់វ៉ាក់សាំងដូសទី៣ តែ​ចុងក្រោយ​គេឱ្យមកផ្ទះ​វិញ បើអត់មាន​ឯកសារ​២នេះ

  • 2021-10-11 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ប្រភេទ Sinovac ដូសជំរុញ ឬដូសទី៣ បាន​ចាប់ផ្តើម​ធ្វើឡើង​ហើយនៅថ្ងៃទី១១ ខែតុលានេះ ក្នុងមូលដ្ឋាន​ ១១ខណ្ឌ រួមមាន ខណ្ឌ៧មករា, បឹងកេងកង, ចំការមន, ច្បារអំពៅ, សែនសុខ, ទួលគោក, ឫស្សីកែវ, ពោធិ៍សែនជ័យ, កំបូល, មានជ័យ និងដង្កោ។

ការចាក់ដូសជំរុញ​នេះ គឺសម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​ចាក់ដូសទី២ បាន ៤ខែហើយ។ ពេល​ទៅចាក់វ៉ាក់សាំង ត្រូវភ្ជាប់មកជាមួយឯកសារ​២គឺ៖

១. បណ្ណចាក់វ៉ាក់សាំង​កូវីដ១៩ និង

២. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារ​ដែល​បាន​ប្រើប្រាស់​ក្នុងការ​ចាក់វ៉ាក់សាំង​ដូសទី១ ព្រមទាំង​ត្រូវ​គោរព​នូវលក្ខខណ្ឌ​នៃការទទួលបាន​វ៉ាក់សាំងដូសជំរុញ ពោលគឺ​ធានា​នូវគម្លាត​រយៈពេល៤ខែ គិត​ចាប់ពីកាលបរិច្ឆេទ​​នៃការ​ចាក់វ៉ាក់សាំងដូសទី២។

សូមអានលម្អិតខាងក្រោម៖

អត្ថបទថ្មី
;