ប្រទេសនេះ នឹងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលសូឡាធំជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍
- 2021-10-11 04:32:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនេះ នឹងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលសូឡាធំជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ប្រទេសវៀតណាម មានថាមពលដើរដោយពន្លឺព្រះអាទិត្យ (សូឡា) សរុប ១៦៥០០ មេហ្គាវ៉ាត់ស្មើនឹង ២៥% នៃថាមពលដែលបានដំឡើងក្នុងប្រទេស។
កម្លាំងថាមពលដ៏ធំសម្បើមនេះធ្វើឲ្យ វៀតណាម បង្កើនចំនួនបានទ្វេរដង (គិតត្រឹមខែមីនាឆ្នាំ ២០២១) ខណៈដែលកាលពីដើមឆ្នាំ ២០២០ មានចំនួនត្រឹមតែ ៨៥០ មេហ្កាវ៉ាត់ប៉ុណ្ណោះ។ វៀតណាម ក៏កំពុងក្លាយជាប្រទេសផលិតបានថាមពលសូឡាធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ថាមពលសូឡា គឺជាផ្នែកសំខាន់ជាងគេក្នុងគម្រោងផលិតថាមពលកកើតឡើងវិញ ក្នុងចំណោមថាមពលដទៃ ពោលគឺវាមានភាពចាំបាច់ណាស់ដើម្បីសិក្សាការរៀបចំផែនការប្រព័ន្ធល្អប្រសើរជាងមុន និងការអភិវឌ្ឍន៍នានា ហើយក៏នឹងជួយសម្រួលដល់ប្រសិទ្ធភាពក្នុងការបញ្ចូលថាមពលសូឡាទៅក្នុងប្រព័ន្ធអគ្គិសនី។
របាយការណ៍ក៏បានសង្កត់ធ្ងន់ពីការរីកចម្រើនលឿនរហ័សនឹងជំរុញឲ្យ វៀតណាម ក្លាយជាប្រទេសផ្គត់ផ្គង់ថាមពលសូឡាធំជាងគេដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ត្រឹមចន្លោះឆ្នាំ ២០២១ ដល់ ២០២៨ ។ ចំណែកប្រទេសកម្ពុជាមានចំនួន ៨% ៕