រកឃើញ​ក្រុមដំបូងគេ​ កក់កៅអី​ World Cup 2022 ទោះប្រកួតជម្រុះមិនទាន់ចប់

  • 2021-10-12 02:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាល្លឺម៉ង់ បាន​ក្លាយ​ជាក្រុមដំបូងគេ​ដែលបាន​កក់កៅអី​នៅ World Cup 2022 បើទោះជា​ការប្រកួត​វគ្គជម្រុះ​មិនទាន់ចប់ទាំងស្រុងក៏ដោយ។

ការ​ឈានទៅដល់​ World Cup នេះ បន្ទាប់ពី​អាល្លឺម៉ង់ បាន​យកបំបាក់​ ម៉ាក់សេដូនីខាងជើង ក្នុងលទ្ធផល​ ៤-០ នៅវគ្គជម្រុះពូល J កាលពីយប់មិញ ធ្វើបាន​ដោយ Havertz, Werner និង Musiala។

ជ័យជម្នះនេះ ធ្វើឱ្យអាល្លឺម៉ង់ មាន​ពិន្ទុនាំមុខដាច់គេ​ក្នុងពូល ទោះសល់២ប្រកួតទៀតក៏ដោយ ពោលគឺ​អាល្លឺម៉ង់ ស្ថិតនៅលេខ១ មាន​២១ពិន្ទុ, រូម៉ានីលេខ២ មាន ១៣ពិន្ទុ, ម៉ាក់សេដូនីខាងជើង លេខ៣ មាន១២ពិន្ទុ, អាមេនី លេខ៤ មាន១២ពិន្ទុ, អ៊ីស្លង់លេខ៥ មាន៨ពិន្ទុ និងលីតិចស្តាញលេខ៦ មាន១ពិន្ទុ៕

សូមទស្សនាវីដេអូហាយឡាយ៖

ប្រភព៖ BBC

អត្ថបទថ្មី
;