ក្រសួង ៣ កំពុងពិភាក្សាបង្កើតគណៈកម្មាធិការសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
- 2021-10-12 04:22:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង ៣ កំពុងពិភាក្សាបង្កើតគណៈកម្មាធិការសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR Working Group) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង រួមមាន (ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) សម្រាប់ភាពសាំនៃឱសថប្រឆាំងមេរោគ។ កិច្ចប្រជុំនេះធ្វើឡើង កាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងដែលមាន៩ប្រការ ។ ក្នុងនោះក្រុមការងារ AMR វិស័យបរិស្ថាន បានផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសម្រេចគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង ដោយពិនិត្យលើសមាសភាពប្រធានប្តូរវេន អនុប្រធាន និងលេខាធិការ ដើម្បីឱ្យស្របទៅតាមសេចក្តីសម្រចរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងបី ។
ក្រុមការងារ AMR មកពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងពិនិត្យ ផ្តល់យោបល់ និងកែសម្រួលម្តងទៀត ដាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី នៃក្រសួងទាំងបីចុះហត្ថលេខា៕