ចាប់យកគន្លឹះថ្មីពីម្ចាស់អាជីវកម្មទេសចរណ៍ ងាកមកបើហាងកសិផលធម្មជាតិបន្ថែម ដែលកំពុងជោគជ័យក្នុងសម័យកូវីដ
- 2021-10-14 07:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់យកគន្លឹះថ្មីពីម្ចាស់អាជីវកម្មទេសចរណ៍ ងាកមកបើហាងកសិផលធម្មជាតិបន្ថែម ដែលកំពុងជោគជ័យក្នុងសម័យកូវីដ
ចន្លោះមិនឃើញ
ជួបម្ចាស់អាជីវកម្មជាស្ត្រីក្នុងវិស័យទេសចរណ៍ ប្រាប់គន្លឹះឈរជើងជាង ២០ឆ្នាំមកហើយក្នុងកម្មវិធី Starting Up ដែលពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ប្រិយមិត្ត អាចទទួលបានគន្លឹះល្អៗបទពិសោធន៍ថ្មីៗ និងវិធីដោះស្រាយបញ្ហាលើអាជីវកម្មរបស់ពួកគេនៅពេលជួបប្រទះបញ្ហានាពេលកន្លងមក ពិសេក្នុងសម័យកូវីដ១៩នេះ។
សប្ដាហ៍ថ្មីនេះប្រិយមិត្តនៅតែអាចចាប់យកចំណេះដឹង គន្លឹះថ្មីៗបន្ថែមទៀតពីម្ចាស់អាជីវកម្មដែលធ្លាប់មានបទពិសោធន៍ពីការងាររកស៊ី ការបង្កើតក្រុមហ៊ុនដំបូងពីលោកស្រី ស្រ៊ាត មុំសុភា ក្រុមហ៊ុនទេសចណ៍ឈ្មោះថា Sofiya Travel & Tour។ អ្នកអាចស្ដាប់គន្លះគ្រប់គ្រង់អាជីវកម្មជាង ២០ឆ្នាំរបស់ក្រុមហ៊ុនទេសចណ៍ឈ្មោះថា Sofiya Travel & Tour ក្នុងបរិបទកូវិដ និងបានងាកមកចាប់យកអាជីវកម្មថ្មីក្នុងដំណាក់កាលកូវីដ១៩ ពីអាជីវកម្មទេសចរណ៍ ងាកមកបើកហាងកសិផលធម្មជាតិវិញ។
ចាប់ផ្ដើមចេញពីអ្នកខេត្តបានប្ដូរទីលំនៅមកភ្នំពេញនៅអំឡុងឆ្នាំ១៩៩៥ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៣ ជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ។ លោកស្រី ស្រ៊ាត មុំសុភា ធ្លាប់បានឆ្លងកាត់ការងារជាច្រើនទាំងដែលខ្លួនកំពុងបន្តការសិក្សា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកស្រីក៏បានដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនកូរ៉េមួយ ដែលបានបម្រើការលើវិស័យទេសចរណ៍ និងបានចាប់ឪកាសនេះបើកក្រុមហ៊ុនទេសចណ៍ខ្លួនឯងឈ្មោះថា Sofiya Travel & Tour អំឡុងឆ្នាំ២០០៥ ដែលមានសេវាកម្មដំបូងគ្រាន់តែលក់សំបុត្រយន្តហោះប៉ុណ្ណោះ និងបន្តពង្រីក សេវាកម្ម បន្ថែមកាន់តែធំ ដូចសព្វថ្ងៃ។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្មទេសចរណ៍លក់សំបុត្រយន្តហោះរបស់លោកស្រី ក៏នៅតែបើដំណើរការជាធម្មតាបើទោះជាប្រទេសកម្ពុជាកំពុងជួបប្រទះជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។ រហូតមកដល់ឆ្នាំ២០២០ នេះដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន លោកស្រី ស្រ៊ាត មុំសុភា ក៏បានចាប់ផ្ដើមបើកអាជីវកម្មថ្មីមួយទៀតមានឈ្មោះថា OPHIYA STORE ជាហាងលក់បន្លែ ផ្លែឈើសុវត្ថិភាព ឬឈ្មោះផ្លូវការ ផ្សារកសិផលធម្មជាតិក្នុងស្រុក។
ចង់ដឹងថាម្ចាស់សហគ្រិនដែលជាស្រ្តីរូបនេះ ធ្លាប់ធ្វើការឲ្យគេ និងចាប់អាជីវកម្មរបស់ខ្លួនដោយរបៀបណាខ្លះ? ហើយមានគំនិតបែបណាដែលធ្វើឲ្យលោកស្រី ស្រ៊ាត មុំសុភា ងាកពីអាជីវកម្មទេសចរណ៍ មកបើកហាងកសិផលធម្មជាតិដែលកំពុងទទួលបានភាពជៅកជ័យនៅពេលនេះ៕
ប្រិយមិត្តអាចទស្សនា ស្ដាប់គន្លឹះថ្មីៗក្នុងវីដេអូខាងក្រោមនេះបាន៖