ប្រវត្តិសហគ្រិន២រូប ក្នុងវិស័យអប់រំ មានប្រវត្តិតស៊ូពុះពារច្រើនណាស់ ទម្រាំក្លាយជាអ្នកជំនួញដ៏ជោគជ័យ

  • 2021-11-11 06:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្លែក​ពី​កម្មវិធី Starting Up សម្រាប់​សប្ដាហ៍​នេះ​ប្រិយមិត្ត​និង​បាន​ស្ដាប់​ពី​បទពិសោធន៍​និង​គន្លឹះ​ជា​ច្រើន ទាក់​ទង​ជា​មួយ​ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុ និង​ការ​អប់រំ ដែល​មាន​វាគ្មិន​ពិសេស ២រូបគឺ​ដែល​អ្នកស្រី  ហេង ធីតា នជានាយកគ្រប់គ្រង MoneyTree Cambodia និង​លោក ប៉ិច បូឡែន ជា​​អគ្គនាយក​ក្រុមហ៊ុន Westline Education Group ដែល​នឹង​ចូល​ខ្លួន​​មក​បើក​កកាយ​​ជីវប្រវត្តិ ការ​សិក្សា បទពិសោធន៍​ការ​ងារ ដំណើរ​ជីវិត​ មុន​ឈាន​ជើ​មក​ដល់​ភាព​ជោគ​ជ័យ​ដល់​ពេល​បច្ចុប្បន្ន។​

អ្នកស្រី  ហេង ធីតា ធ្លាប់​បាន​ឆ្លង​កាត់​ការ​ងារ​ជា​ច្រើន​មុន​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​១៩៩៨ នឹង​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចំនួន ២ឆ្នាំ ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​និង​បាន​ធ្វើការ​នៅ​ធនាគារ ANZ Royal អស់​រយ:​ពេល ៧ឆ្នាំ និង​បាន​ផ្លាស់​ប្ដូរ​មក​ធ្វើ​ជា​នាយកគ្រប់គ្រងផ្នែកលក់ ប្រចាំនៅធនាគារ CIMB តាំងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកស្រី  ហេង ធីតា ជា​នាយកគ្រប់គ្រងប្រចាំកម្ពុជា MoneyTree Cambodia ឈានមុខគេនៅអាសុី និងបាន​ឈន​ចូល​មក​នៅកម្ពុជា​នៅ​ឆ្នាំ២០១៦។ ប្រវត្តិ​ការ​សិក្សា​កន្លង​មក​អ្នកស្រី  ហេង ធីតា បាន​បញ្ចប់អនុបណ្ឌិត​ជំនាញគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យ International University of Japan (IUJ) កាល​ពី​ឆ្នាំ២០០៤។

កត្តា​​ដែល​ធ្វើ​ឲ្យ​ អ្នកស្រី  ហេង ធីតា ងាក​ពី​ការ​ងារ​ឲ្យ​គេ​មក​បើក​ជា​អាជីវកម្ម​ដោយ​ខ្លួន​ឯង​មិន​មែន​កើត​​ឡើង​រយ: ពេល​ខ្លី​ទេ​គឺ​លោក​ស្រីមាន​គម្រោង​នេះ​តាំង​ពី​ជាង ១០ឆ្នាំ​មក​ហើយ និង​មាន​ដុះ​ខាត់​សមត្ថភាព រៀប​ចំគម្រោង​ហិរញ្ញវត្ថុ​បាន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រីចាកចេញ​ពី​ការ​ធ្វើ​ការ​ងារ​ឲ្យ​គេ និង​បាន​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​នៅ​ពេល​នេះ។ អ្នកស្រី  ហេង ធីតា បន្ត​ថា​បើ​ទោះ​ជា​បច្ចុប្បន្ន​យើង​កំពុង​ស្ថិត​​ក្នុង​ដំណាក់​កាល​កូវីដ១៩ តែ​អ្នក​ស្រីថា ការ​បើក​អាជីវកម្ម​របស់​អ្នក​ស្រីនៅ​តែ​ចាប់​ផ្ដើម​បាន​ព្រោះ​គឺជា​គម្រោង​ដែល​អ្នក​ស្រីបាន​រៀប​ចំវា​រួច​ជា​ស្រេច​មក ហើយ​វា​ក៏​មិន​មែន​ជា​ការ​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ។

បច្ចុប្បន្នអ្នកស្រី  ហេង ធីតា ជានាយកគ្រប់គ្រង MoneyTree Cambodia ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១៦។ កម្មវិធីសិក្សាតម្រង់ទិស MoneyTree ឬបណ្ដុះ Skill ផ្នែកហិរញ្ញវត្ថុ សម្រាប់កុមារនិងវ័យជំទង់ ពីអាយុ ៦ ដល់ ១៧ ឆ្នាំ ឈានមុខគេនៅអាសុី និងនៅកម្ពុជា ដែល​បាន​បង្កើតដំបូងឆ្នាំ ២០០៨ នៅសិង្ហបុរី មានសមាជិក ឥឡូវ​នេះមាន​ បង្រៀននៅ ៨ ប្រទេស រួមមាន សឹង្ហបុរី, វៀតណាម, ថៃ, ហ្វីលីពីន, អូស្រា្តលី, អ៊ីនដូនេស៊ី,​ ម៉ាឡេស៊ី​ និងកម្ពុជា។ MoneyTree ​ទទួល​ស្គាល់​ដោយ MoneySense (ជាអ្នកវាយតម្លៃកម្មវិធីសិក្សាហិរញ្ញវត្ថុមុនពេលអនុញ្ញាតឲ្យកម្មវធីដាក់ចូលបង្រៀន នៅសឹង្ហបុរី)។

គូស​បញ្ជាក់​ដែរ​ថា MoneyTree ជាកម្មវិធី​បង្រៀនកម្រិតចាប់តាំងពីបឋមដល់វិទ្យាល័យ ស្ដង់ដារសឹង្ហបុរី MoneyTree​ ភ្ជាប់មក ជាមួយនូវ ប្រព័ន្ធគ្រប់គ្រងថ្នាក់រៀនមួយឈ្មោះថា «Sandbox» ដ៏ទំនើប ងាយស្រួលនិង ចំណេញពេល សម្រាប់ជា កម្មវិធីជំនួយកិច្ចការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ទទឹមនឹងនេះដែរ MoneyTree ​ផ្តល់នូវកម្មវិធីមួយទៀតឈ្មោះថា Dumo ជាកម្មវិធីជំនួយឲ្យសិស្សអាចរៀន ដោយក្រៅម៉ោងសិក្សា និងកម្មវិធីលើកទឹកចិត្តសិស្សអោយខំប្រឹងរៀនពីព្រោះកាន់តែរៀនកាន់តែមានឪកាសទទួលរង្វាន់​។

ងាក​មក​ជួប​ជា​មួយ​វាគ្មិន​ពិសេស​មួយ​រូប​ទៀត​គឺ​ លោក ប៉ិច បូឡែន ជា​​អគ្គនាយក​ក្រុមហ៊ុន Westline Education Group ដែល​នឹង​បង្ហាញ​ពី​ដំណើរ​ជីវិត​ការ​ងារ​របស់​លោក​មុន​ឈាន​ចូល​ដល់​ភាព​ជោគ​ជ័យ​នា​ពេល​បច្ចុប្បន្ន។​ លោក ប៉ិច បូឡែន មាន​ដើម​កំណើត​នៅ​ខេត្ត​ក្រចេះ​ ប៉ុន្តែ​មក​រស់នៅ​ខេត្ត​កណ្ដាល​តាំង​ពី​កុមារ​ភាព​ ហើយ​បាន​ចាប់ផ្ដើម​ការ​សិក្សា​ទាំង​ថ្នាក់​មត្តេយ្យ​ និង​ថ្នាក់​បឋម​នៅ​ទីនោះ​ ហើយ​បាន​បញ្ចប់​បាក់ឌុប​ឆ្នាំ​ ១៩៩៦​ នៅ​វិទ្យាល័យ​គុយបា​ នៅ​រាជធានី​ភ្នំពេញ។

ចំពោះ​ថ្នាក់​សាកលវិទ្យាល័យ​លោក ប៉ិច បូឡែន បាន​ប្រឡង​ជាប់​នៅ​វិទ្យាស្ថាន​ជាតិ​ តិច​ណូ​ ផ្នែក​ខាង​អគ្គិសនី ប៉ុន្តែ​ដោយ​គិត​ថា​ខ្លួន​មិន​សូវ​មាន​ដុង​ខាង​វិទ្យាសាស្ត្រ​ ក៏​ប្ដូរ​ទៅ​រៀន​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ IFL ផ្នែក​ខាង​ភាសា​បារាំង​វិញ​ ដោយ​សារ​លោក​មាន​ដុង​ខាង​ភាសា​បារាំង​ស្រាប់​។ នៅ​ទីនោះ​លោក​បាន​រើស​យក​ជំនាញ​ ២​ គឺ​ខាង​គ្រូ​បង្រៀន​ និង​ផ្នែក​ខាង​សារព័ត៌មាន​ ចប់​នៅ​ឆ្នាំ​ ២០០១​។ ក្រោយ​មក​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៅ​ឆ្នាំ​ ២០០៥។​

លោក ប៉ិច បូឡែន បាន​ចាប់​ផ្ដើម​ការងារ​ដាក់​ពាក្យ​ជា​គ្រូ​បង្រៀន​ប៉ុន្តែ​មិន​សូវ​ទទួល​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ​ដោយ​សារ​ធ្លាក់​ជា​ច្រើន​កន្លែង​រហូត​​​លោក​ដាច់​ចិត្ត​ដាក់​ពាក្យ​សុំ​គេ​បង្រៀន​នៅ​សាលា​ចិន​មួយ​ដោយ​មិន​យក​ប្រាក់។ក្រោយ​មក​លោក​បាន​បង្រៀន​នៅ​មជ្ឈមណ្ឌល​ក្រុង​ញូវយ៉ក​ រហូត​ក្រោយ​មក​លោក​ក្លាយ​ជា​នាយក​សាខា​មួយ​នៅ​សាលា​ញូវយ៉ក​ធីឡាយ​សាខា​ទឹករាំ​ផ្ការាំ​។ នៅ​ឆ្នាំ​២០០៨​លោក​ចាប់​ផ្ដើម​ប្រឡូក​បើក​សាលា Westlinទី​មួយ​ដោយ​ខ្លួន​ឯង​ គិត​​មក​ទល់​ពេល​នេះ​សាលា​របស់​លោក​បើក​ពង្រីក​ខ្លួន​ជា​ច្រើន​សាខា​ក្នុង​រយៈ​ពេល​ ជាង​១០​ឆ្នាំ​រហូត​ក្លាយ​ជា​គ្រឹះស្ថាន​អប់រំ​ធំ​មួយ​នៅ​កម្ពុជា​។

ចង់​ជ្រាប់​កាន់​តែ​ច្បាស់​សូមទស្សនាវីដេអូពីកម្មវិធី Starting Up ខាង​ក្រោម៖

អត្ថបទថ្មី
;