ប្រាង្គកំពូលប្រាំបុរាណអាយុ១០៧ល្អគ្មានពីរដែលមនុស្សភាគច្រើនសឹងមិនស្គាល់

  • 2021-11-19 18:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមឆ្នាំ២០២១នេះប្រាង្គកំពូលប្រាំបុរាណស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៃវត្តភ្នៀតសិម្ពលី នេះមានអាយុកាល១០៧ឆ្នាំហើយ។ ប្រាង្គកំពូលប្រាំបុរាណដែលស្ថិតនៅខាងមុខ ទិសខាងជើងនៃព្រះវិហារ មានក្បូរក្បាច់នៃប្រាង្គនេះមានលក្ខណ:វិចិត្រល្អគយគនមិនណាយឡើយ។

នៅជុំខឿននៃព្រះវិហារវត្តភ្នៀតសិម្ពលីនេះមានប្រាង្គទាំងអស់៣ ទីមួយនៅចំហៀងព្រះវិហារផ្នែកខាងក្រោយទិសខាងជើង ទី២នៅផ្នែកខាងមុខព្រះវិហារ នៅទិសខាងត្បូង និងទី៣គឺប្រាង្គកំពូលប្រាំ។ ប្រាង្គកំពូលប្រាំក្បាច់ និងប្រាង្គចំហៀងព្រះវិហារផ្នែកខាងក្រោយស្ថិតនៅទិសខាងជើង មិនបានចារឹកឆ្នាំកសាងនៅឆ្នាំណានោះទេ តែប្រាង្គផ្នែកខាងមុខព្រះវិហារស្ថិតនៅទិសខាងត្បូងមានចារឹកឆ្នាំកសាងនៅ ព.ស. ២៤៥៨ ត្រូវនឹង គ.ស.ឆ្នាំ១៩១៤។

ប្រាង្គទាំង៣ដែលនៅជុំវិញព្រះវិហារ ភ្នៀតសិម្ពលី មើលពីទិសខាងកើត
«ព្រះប្រាង្គកំពូលប្រាំ គឺជាស្ថាបត្យកម្មប្រាង្គប្រាសាទដ៏ធំជាងគេ ក្នុងចំណោមប្រាសាទទាំងបីនៃទីពុទ្ធសីមា វត្តព្នៀត ។ ព្រះប្រាង្គនេះខ្ពស់ស្កឹមស្កៃ សាងជាកំពូលប្រាំច្រូងស្រោងឡើងស្រួចឆ្ពោះអាកាស ។ មកដល់ទីនេះ យើងក៏នឹកឃើញ ព្រះប្រាង្គប្រាសាទ វត្តឧណ្ណាលោម ខុសត្រង់ព្រះប្រាង្គនោះកែប្រាសាទហើយសាងជាព្រះធាតុមានកំពូលប្រាំមួយ»​ នេះជាការបញ្ជាក់របស់លោក សី លីហ៊ាង អ្នកស្រាវជ្រាវ និងជាប្រធានក្រុមទាយាទអង្គរ បានបរិយាក្នុងបណ្តាញសង្គមហ្វេសបុកខ្លួនកាលពីពេលថ្មីៗកន្លងទៅនេ៕

សូមទស្សនាបណ្តុំរូបថតនៃប្រាង្គកំពូលប្រាំបុរាណក្នុងវត្តភ្នៀតសិម្ពលី នៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ តែបើអាចប្រិយមិត្តអាចទៅទស្សនាដោយផ្ទាល់កាន់តែប្រសើរ៖








អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;