ធ្វើការជាង១០ឆ្នាំ លោក សុខ លាភ ចាប់ផ្ដើមបង្កើតអាជីវកម្ម ព្រោះចង់ធ្វើអ្វីដើម្បីខ្លួនឯងឲ្យលើសពីការងាររាល់ថ្ងៃ
- 2021-11-23 09:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការជាង១០ឆ្នាំ លោក សុខ លាភ ចាប់ផ្ដើមបង្កើតអាជីវកម្ម ព្រោះចង់ធ្វើអ្វីដើម្បីខ្លួនឯងឲ្យលើសពីការងាររាល់ថ្ងៃ
ចន្លោះមិនឃើញ
លោក សុខ លាភ ម្ចាស់គេហទំព័រ SALA Enrollment នឹងមកបើកកកាយពីបទពិសោធន៍ នឹងពីគំនិតផ្ដួចផ្ដើមបង្កើតគេហទំព័រ SALA Enrollment នេះឡើងក្នុងកម្មវិធី Starting Up ប្រិយមិត្តនឹងទួលបានគន្លឹះថ្មីពីភ្ញៀវកិត្តិយសដែលនឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើមកដល់ភាពជោគជ័យដល់ការបើកអាជីវកម្មពេលបច្ចុប្បន្ននេះ។
លោក សុខ លាភ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០០០ បន្តថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកល ន័រតុន (MBA)។ មានបទពិសោធន៍ជា System Experts ច្រើនជាង ១២ ឆ្នាំលើការងារ IT Business Operation។ មុនពេលមកដល់បច្ចុប្បន្នលោក សុខ លាភ ធ្លាប់បានធ្វើការក្នុងវិស័យ IT នេះនៅក្នុងក្រុមហ៊ុន ៥មកហើយក្នុងរយ:ពេលជាង ១២ឆ្នាំមកនេះ។
លោក សុខ លាភ បង្កើត SALA Enrollment ដំបូងខែមករា ២០១៩ តាមក្ដីស្រមៃរបស់ខ្លួនដែលចង់ធ្វើអ្វីដើម្បីខ្លួនឯងឲ្យលើសពីការធ្វើការងារឲ្យគេរាល់ថ្ងៃ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីជាច្រើន។ លោក សុខ លាភ ថាការបង្កើតគេហទំព័រ SALA Enrollment គឺគេហទំព័រផ្ដល់សេវាកម្ម ប្រភេទទម្រង់គេហទំព័រថ្មីបំផុតមួយនៅកម្ពុជា ដាក់ឲ្យប្រើឥតគិតថ្លៃទាំងភាសាអង់គ្លេស និងភាសាខ្មែរ រួមមានព័ត៌មានអំពីសាកលវិទ្យាល័យចំនួន និងវិទ្យាស្ថានទាំងអស់ ទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តនានា។
គេហទំព័រ SALA Enrollment មានបែងចែកជា ៥ ផ្នែក៖ ព័ត៌មានទូទៅ, តម្លៃសិក្សា, កម្មវិធីសិក្សាអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស។ លោក សុខ លាភ ចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។ បំណង ២ គឺទីមួយ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញ សិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់ និងទីពីរ (a school management platform) ជួយដល់ វិទ្យាស្ថាន ឬ បណ្ដា សាកលនានា ងាយស្រួលភ្ជាប់ព័ត៌មាននិងទិន្នន័យឲ្យសិស្សចប់ទី១២ ជ្រើសរើស។
ចង់ដឹងពីបទពិសោធន៍ការងារ និងគោលបំណងចម្បងក្នុងការបង្កើតគេហទំព័រ SALA Enrollment នេះសូមទស្សនាវិដេអូខាងក្រោម៖