លោក ម៉ង់ វណ្ណឌី ផ្តើមក្រុមហ៊ុន BizAdvisor ម្នាក់ឯង រហូត​ជោគជ័យ និង​ជួយម្ចាស់​អាជីវកម្មជាច្រើន​

  • 2021-12-03 04:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តជាមួយបទពិសោធថ្មីៗ ល្អៗ ពីភ្ញៀវកិត្តិយសមួយរូប ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា។  Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធពីភ្ញៀវកិត្តិយស គឺ លោក ម៉ង់ វណ្ណឌី ស្ថាបនិកក្រុមហ៊ុន BizAdvisor ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មលើកម្មវិធីគ្រប់គ្រង តាមប្រព័ន្ធកុំព្យូទ័រ (Cloud Software) ឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

លោក ម៉ង់ វណ្ណឌី បញ្ចប់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅវិទ្យាស្ថានស៊ីតិច ឆ្នាំ ២០០៩-២០១០។ អំឡូងឆ្នាំទី៣ លោក វណ្ណឌី ធ្លាប់ទទួលការងារក្រៅម៉ោងផ្នែកសរសេរកូដកម្មវិធី Project ជាច្រើនជូនភ្ញៀវ។ ជីវិតការងារ ខ្ទង់៤ ឆ្នាំ របស់លោក ដោយចាប់ផ្តើមពីអ្នកសរសេរកូដដំបូង រហូតឡើងតំណែងជា Project manager នៅក្រុមហ៊ុនច្រើនជាង ៣ ក្នុងស្រុកខ្មែរ។

ក្រុមហ៊ុន BizAdvisor របស់លោក វណ្ណឌី បង្កើតឡើងដំបូង នៅក្នុងឆ្នាំ ២០១៣។ បង្កើតក្រុមហ៊ុនដំបូងម្នាក់ឯង រហូត១ឆ្នាំក្រោយមក មានគ្នា២នាក់។ ដោយពេលបច្ចុប្បន្ន ក្រុមហ៊ុន BizAdvisor មានសមាជិកចំនួន ២៣នាក់ហើយ។ BizAdvisor ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលបានប្រែក្លាយរបៀបគ្រប់គ្រងប្រពៃណីទៅជា ប្រព័ន្ធគ្រប់គ្រង Cloud Software ជួយម្ចាស់អាជីវកម្មច្រើនជាង ៥០០ ប្រភេទនៅស្រុកខ្មែរ។

ដោយសារតែសេវាកម្មរបស់ BizAdvisor បានជួយសម្រាលបន្ទុកម្ចាស់អាជីកម្មជាច្រើនប្រភេទ និងជួយឱ្យអាជីវកម្មរីកចម្រើន និងបង្កើនប្រាក់ចំណេញ លោក វណ្ណឌី ជួបផលលំបាកដោយត្រូវសរសេរកូដខ្លួនឯងផង ដើរតួជានាយកក្រុមហ៊ុន និង ជាអ្នករកភ្ញៀវផង។ ប៉ុន្តែយ៉ាងណាមិញ ក្រុមហ៊ុនរបស់លោក ទទួលបានការគាំទ្រខ្លាំងពីភ្ញៀវ រហូតមានបុគ្គលិកជាង ២០នាក់។

អតីតនិស្សិតផ្នែកព័ត៌មានបច្ចេកវិទ្យារូបនេះ បានផ្តាំផ្ញើទៅកាន់ប្រិយមិត្តរបស់ Starting Up ដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម និង ទាមទាររយៈពេលយូរដើម្បីសម្រេចគោលដៅ អ្វីដែលចំណុចសំខាន់ត្រូវចេះ លើកទឹកចិត្តខ្លួនឯងនៅពេលដែលសម្រេចបានគោលដៅតាមផ្នែកនីមួយៗ ព្រោះធ្វើបែបនេះ មិនឱ្យមនុស្សបាក់ទឹកចិត្តនិង មានកម្លាំងចិត្តបន្តទៅមុខដើម្បីដល់គោលបំណងធំ៕

ទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទថ្មី
;