នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា Min Aung Hlaing អញ្ជើញសម្តេចតេជោទៅទស្សកិច្ចនៅដើមខែមករា២០២២

  • 2021-12-07 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា លោក Min Aung Hlaing អញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សកិច្ចនៅមីយ៉ាន់ម៉ានៅដើមខែមករានេះ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននាព្រឹកនេះ។

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុន ម៉ោងលីន ចូលជួបសម្តេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នៅវិមានសន្តិភាព រូបថត៖ អន ឃួនសំអូន/ទទក

លិខិតអញ្ជើញរបស់នាយករដ្ឋមន្ត្រីមីយ៉ាន់ Min Aung Hlaing បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ គឺធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុន ម៉ោងលីន និងសម្តេចតេជោ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រៅពីគោរពជូនលិខិតអញ្ជើញរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសខ្លួន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុន ម៉ោងលីន ក៏បានពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមីយ៉ាន់ម៉ា-កម្ពុជា និងកិច្ចការងាររបស់អាស៊ានជាមួយសម្តេចតេជោផងដែរ៕

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុន ម៉ោងលីន ចូលជួប និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព រូបថត៖ អន ឃួនសំអូន/ទទក

អត្ថបទ៖ លន ហ្សាឌីណា

;