ធនាគារជាតិសម្រេចបញ្ឈប់ផ្តល់អាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើថ្មីហើយ

  • 2021-12-08 05:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ឈប់ផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរវត្ថុទទួលប្រាក់បញ្ញើចាប់ពីថ្ងៃទី៦ ខែធ្នុ ឆ្នាំ២០២១នេះតទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីមូលហេតុ នៃការបញ្ឈប់ផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរវត្ថុទទួលប្រាក់បញ្ញើនេះគឺដោយសារបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព​ និងចង់ពង្រឹងបន្ថែមនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គោលបំណងធំមួយទៀតនោះគឺ ធនាគារជាតិនៃកម្ពុជា ចង់ឲ្យវិនិយោគិនបង្វែពីការបង្កើតថ្មី ងាកមកចូលរួម ឬច្របាច់បញ្ជូលគ្នា ដោយវិនិយោគរួមជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្មដែលមានស្រាប់៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;