ADB ទម្លាក់លុយ ៣៣២លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ
- 2021-12-13 10:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ADB ទម្លាក់លុយ ៣៣២លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ
ចន្លោះមិនឃើញ
ADB បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២ លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ដែលមានការចូលរួមពី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបើតាមការផុសផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។
១. គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (GMS) ចំនួន ៣០ លានដុល្លារ
២. គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0 លានដុល្លារ
៣. គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ
៤. កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0 លាន