បេក្ខជនប្រឡងទាំងអស់ប្រយ័ត្ន បើតេស្តឃើញកូវីដ-១៩ គឺមិនឲ្យចូលប្រឡងនោះទេ

  • 2021-12-20 04:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះទាំងអស់បើសិនជាតេស្តឃើញវិជ្ជមានកូវីដ-១៩ក្រសួងមិនអនុញ្ញតឲ្យចូលប្រឡងនោះទេ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថាមូលហេតុដែលក្រសួងមិនឲ្យបេក្ខជនប្រឡងមានវិជ្ជមានកូវីដ-១៩ចូលប្រឡង គឺដើម្បីការពារកុំទៅចម្លងទៅអ្នកដដៃផ្សេងទៀត និងបង្កើតឲ្យមានការភ័យខ្លាចដល់បេក្ខជនផ្សេងទៀតភ័យរំខានដល់ការប្រឡង។ លោកក៏បានអំពាវនាដល់បេក្ខជនទាំងអស់ បើសិនខ្លួនមានអាការៈមិនស្រួលខ្លួនត្រូវធ្វើតេស្តរហ័សខ្លួនពីឥឡូវនេះឲ្យហើយចៀសវាងកុំឲ្យបញ្ហានៅពេលប្រឡង៕
អត្ថបទថ្មី
;