មេដឹកនាំកម្ពុជាប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ថ្ងៃនេះ

  • 2021-12-20 07:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍ ២០ កុម្ភៈ» ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសារសំឡេងរបស់សម្តេចប្រកាសចេញមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅវិមានសន្តិភាពកាលពីកន្លងទៅ
សូមបញ្ជាក់ថា «ព្រឹត្តិការណ៍ ២០ កុម្ភៈ» គឺជាព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលមានរយៈពេល១០ខែគត់បើគិតត្រឹមថ្ងៃទី២០ ធ្នូ ឆ្នាំ២០២១នេះ។ គិតត្រឹមថ្ងៃទី១៩​ ធ្នូ ឆ្នាំ២០២១ នេះ ករណីឆ្ហងសរុបមានចំនួន ១២០ ៤២៣ មានអ្នកជាសៈស្បើយសរុប ១១៦ ៨០៣ ករណី ស្លាប់មាន ៣០០៥ ករណី៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;