មេដឹកនាំកំពូលវៀតណាមមកកម្ពុជាថ្ងៃនេះនឹងចុះហត្ថលេខាលើកកិច្ចការធំៗចំនួន៧

  • 2021-12-21 05:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន២ថ្ងៃនៅកម្ពុជាភាគីប្រទេសទាំង២កម្ពុជា-វៀតណាមនឹងចុះហត្ថលេខាលើកិច្ចការសំខាន់ៗចំនួន៧​ ដែលក្នុងនោះរួមមាន៖

លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពេលអញ្ជើញមកដល់អកាសយានដ្ឋានអន្តរជាតិភ្នំពេញ រូបថត៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
***១. ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម***

២. ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម

៣. កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

៤. កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម

៥. អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥

៦. អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

៧. ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម

ពិធីចុះហត្ថលេខាលើកិច្ចការសំខាន់ទាំង៧ខាងលើនេះប្រព្រឹត្តិទៅនៅវិមានសន្តិភាព ថ្ងៃអង្គារ៍ ទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ប្រធានរដ្ឋវៀតណាមលោក ង្វៀន ស៊ួនហ៊្វុក៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;