មកដឹងតួលេខសរុបយានយន្តនៅកម្ពុជាដែលបានចុះបញ្ជីបច្ចុប្បន្ន

  • 2021-12-24 03:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើតាមតួលេខរបស់ក្រសួងសាធារណ​ការ និងដឹកជញ្ជូនបញ្ជាក់ក្នុងកម្មវិធី MPWT Live Show កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះក្រួសួងបានបញ្ជាក់ថា នៅទូទាំងប្រទេសបច្ចុប្បន្នយានយន្តដែលបានចុះបញ្ជីមានចំនួនជាង ៦លាន គ្រឿង (១៩៩០-បច្ចុប្បន្ន) ក្នុងនោះមាន រថយន្តមានចំនួនជាង ៩៤ម៉ឺនគ្រឿង(៩៤៤,៦៥៧ គ្រឿង) ទោចក្រយានយន្តមានចំនួនជាង ៥លានគ្រឿង (៥,៣៦០,៤៧៨ គ្រឿង) ចុះបញ្ជីដោយដៃ (១៩៩០) តាមកុំព្យូទ័រ (១៩៩៨-២០១៦)។

ក្រសួងក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក (Online) (២០១៦- បច្ចុប្បន្ន) បានអនុញ្ញាតឱ្យហាងចុះបញ្ជីដើម្បីឱ្យស្របនឹងច្បាប់ចរាចរណ៍ផ្លូវគោក គិតត្រឹថ្ងៃនេះមានហាងលក់យានយន្តសរុបមានចំនួន ១៥៧ហាង បានភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារ៕

អត្ថបទថ្មី
;