CAMSOC៖​ សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​ គួរ​រក​គ្រូ​អន្តរជាតិ​មក​បង្ហាត់​ទើប​ឡើង​លឿន​

  • 2021-12-24 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​គណៈកម្មាធិការ​ជាតិរៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ ផ្ដល់​យោបល់​ឲ្យ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ស្វែង​រក​គ្រូ​អន្តរជាតិ​កម្រិត​ស្តង់ដារ​មក​បង្ហាត់​ទើប​សមត្ថភាព​មាន​ការ​កើន​ឡើង​លឿន។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)
ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឡើង​ក្នុង​ថ្ងៃ​មហាសន្និបាត​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ថា​គួរ​រក​គ្រូ​បរទេស​កម្រិត​ស្តង់ដារ​អន្តរជាតិ​ដើម្បី​មក​បង្ហាត់​កីឡាករ​ កីឡា​ការិនី​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​រីកចម្រើន​លឿន។​

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ថវិកា​គឺ​CAMSOC​ ជា​អ្នក​រ៉ាប់រង​ទាំង​អស់​ ដូច្នេះ​រក​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ផ្សេង​ៗ​ជា​ពិសេស​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

(រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ ហើយ​លើក​ទិសដៅ​សម្រាប់​អាណត្តិ​ថ្មី​ទី៧​ ឆ្នាំ​២០២១​-២០២៥។​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;