អ្នកស្រី ឃី មុនី ប្រាប់គន្លឹះភាពជោគជ័យបង្កើតក្រុមហ៊ុន Amru Rice នាំចេញអង្ករខ្មែរ ទៅកាន់ជាង ៤០ប្រទេស

  • 2021-12-30 03:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រី ឃី មុនី គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​នាំចេញអង្ករសរីរាង្គ Amru Rice ដែល​បាន​ចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើងមកដល់ភាពជោគ​ជ័យ​បង្កើត​ក្រុម​ហ៊ុន​នេះ​ឡើង​ និង​​មាន​ការ​ទទួល​ស្គាល់​ពី​បណ្ដាញ​សហគមន៍​អឺរ៉ុបលើគុណភាព​របស់​អង្ករ​នាំ​ចេញ ហើយ​បាន​ឈរ​ជើង​នៅ​លើ​ទីផ្សារ​អស់​រយ:ពេល​ជាង ១០ឆ្នាំ​រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន នៅក្នុងកម្មវិធី Starting Up ក្នុង​សប្ដាហ៍នេះ។

មុន​ឈាន​ដល់​ការ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​អ្នកស្រី ឃី មុនី ជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញា​ប័ត្រ​ផ្នែកគណនេយ្យ​ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោក​ស្រី​បាន​ចាប់​ផ្ដើម​មាន​គំនិត​រកសុី​នេះ​តាំង​ពី​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​មក បើនិយាយទៅដល់ជីវិតការងារ អ្នកស្រី ធ្លាប់ធ្វើជាអ្នកហាត់ការ ផ្នែកគណនេយ្យ​នៅក្រុមហ៊ុនមួយនៅ ទីក្រុងភ្នំពេញ។

ងាក​មក​ក្រុមហ៊ុន Amru Rice ទើបបាន​ចាប់ផ្តើមនៅឆ្នាំ ២០១៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រុក រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ទូទាំង​ប្រទេស​កម្ពុជា​ពី​គុណភាព និង​ភាព​ច្នៃ​ប្រឌិត​ទាំង​ការ​វិច​ខ្ចប់​។ រហូតដល់​ឆ្នាំ​ ​២០១៧ អ្នកស្រី ឃី មុនី ដែលជានាយិកា​ក្រុមហ៊ុននាំចេញអង្ករសរីរាង្គទៅកាន់ក្រៅប្រទេសនេះ ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​បំផុត។

ចំពោះ​ផល​វិបាកវិញ ​អ្នកស្រី ឃី មុនី ប្រាប់​ថា​ពេល​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ឆ្នាំ២០១៣ គឺ​ត្រូវ​ចាប់​ដៃ​គូរ​ជា​មួយ​បងប្អូន​កសិករ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រជាកសិករ​ដាំដុះ​ស្រូវ​ដែល​មាន​គុណ​ភាព​ដើម្បី​ត្រូវ​ជា​មួយ​ទីផ្សារ។ លើស​​ពី​នេះ​ខាង​ក្រុមហ៊ុន​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​កសិករ​ស្គាល់​ពី​អ្វី​ដែល​ហៅ​ថា​ស្តង់ដារ​ ត្រូវ​មាន​របាយការណ៍​ច្បាស់​លាស់​ពី​ការ​ដាំដុះ​។ ​អ្នកស្រី ឃី មុនី បន្ថែម​ថា​ឧបសគ្គ​ធំ​បំផុត​មួយ​ទៀត​គឺ​ក្រុមហ៊ុន​​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន និង​ពេល​វេលា​​ក្នុង​បង្រៀន​កសិករ​ឲ្យ​ចេះ​ពី​របៀប​ដាំដុះ និង​ការ​គ្រប់​គ្រង់​ចំណូល​​ចំណាយ​របស់​ពួក​គាត់។​​​

អ្នកស្រី មុនី បង្កើតក្រុមហ៊ុន Amru Rice ដោយបានផ្តល់ឱ្យក្រុមគ្រួសារ​កសិករ​ អាច​ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​បរទេស ជាង​ ​៤០ ​ប្រទេស​ ជួយ​ដល់កសិករ​ខ្មែរ​ច្រើនជាង ៥​ ពាន់​គ្រួសារ។ ចំពោះមហិច្ឆតា ចង់​​ក្លាយជាក្រុមហ៊ុនស្ដង់ដារអន្តរជាតិឈានមុខគេនាំចេញអង្ករសរីរាង្គ ស្នាដៃកសិករខ្មែរ ទៅកាន់ទីផ្សារអឺរ៉ុប និងផ្ដល់ការងារជូនយុវជន-យុវតីជាច្រើនពាន់នាក់។

​ដើម្បី​ជ្រាប់​កាន់​តែ​ច្បាស់​ប្រិយមិត្ត​របស់​កម្មវិធី Starting Up សូម​ទស្សនា​កិច្ច​សម្ភាសន៍​ដូច​ខាង​ក្រោម៖

អត្ថបទថ្មី
;