បើចាក់ Sinovac ២ដូស ទប់កូវីដអូមីក្រុងបានត្រឹម ៣៥% ប៉ុណ្ណោះ តែបើចាក់ ៣ដូស អាចទប់ជាប់ដល់ ៩៤%
- 2021-12-31 03:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចាក់ Sinovac ២ដូស ទប់កូវីដអូមីក្រុងបានត្រឹម ៣៥% ប៉ុណ្ណោះ តែបើចាក់ ៣ដូស អាចទប់ជាប់ដល់ ៩៤%
ចន្លោះមិនឃើញ
ការសិក្សាចុងក្រោយបានបង្ហាញថា ការចាក់វ៉ាក់សាំងចិន Sinovac ចំនួន៣ដូស គឺបង្កើតប្រព័ន្ធការពារប្រឆាំងនឹងវីរុសកូវីដ១៩ អូមីក្រុង ដល់ទៅ ៩៤% តែបើចាក់ត្រឹម ២ដូស គឺមានអត្រាការពារតែ ៣៥% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Global Times កាលពីពេលថ្មីៗនេះដែលដកស្រង់ពីការសិក្សារបស់ក្រុមហ៊ុន Sinovac។
ការសិក្សានេះ គឺធ្វើលើមនុស្ស ២០នាក់ ដែលទទួលបានការចាក់ Sinovac ២ដូស និងមនុស្ស ៤៨នាក់ដែលទទួលបានការចាក់ ៣ដូស។ មនុស្ស៧នាក់ក្នុងចំណោមអ្នកចាក់ ២ដូស និង ៤៥នាក់ក្នុងចំណោមអ្នកចាក់ ៣ដូស គឺមានប្រព័ន្ធការពារប្រឆាំងនឹងវីរុសអូមីក្រុង។
ក្រុមហ៊ុន Sinovac លើកឡើងថា យោងតាមទិន្ននន័យបង្ហាញថា ការចាក់ដូសជំរុញនៃវ៉ាក់សាំងរបស់ខ្លួន អាចមានប្រសិទ្ធភាពបង្កើនសមត្ថភាពការពារអូមីក្រុង៕