ផ្ទុះមីនតោននៅខេត្តព្រះវិហារ ស្លាប់៣នាក់ និងរបួសធ្ងន់១
- 2022-01-10 09:31:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះមីនតោននៅខេត្តព្រះវិហារ ស្លាប់៣នាក់ និងរបួសធ្ងន់១
ចន្លោះមិនឃើញ
ករណីផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរហួសធ្ងន់១នាក់។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ផុសផ្សាយក្នុងហ្វេសបុកផ្ទាល់ខ្លួន ១ម៉ោងមុននេះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានបញ្ជាក់ថា «នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHDដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ នៅពេលដែលគាត់កំពុងដុតសំអាតដីដាំដំឡូង»៕