រដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយពីមូលហេតុ ជី និងថ្នាំកសិកម្មឡើងថ្លៃ
- 2022-01-11 10:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយពីមូលហេតុ ជី និងថ្នាំកសិកម្មឡើងថ្លៃ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានបកស្រាយពីមូលហេតុ ដែលជី ឡើងថ្លៃ ដោយសារការប្រើប្រាស់មានការកើនឡើង និងថ្នាំកសិកម្មថ្លៃ ដោយសារនៅ រោងចក្រផលិតកាត់បន្ថយកម្លាំងពលកម្ម។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះ ខណៈដែលប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែកចម្ការ នាំគ្នាត្អូញត្អែរពីតម្លៃជីកសិកម្ម និងថ្នាំកសិក ម្ម ឡើងថ្លៃជាងពេលកន្លងមក។
លោក វេង សាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន បកស្រាយតាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា ហេតុអ្វី បានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន ថា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ដែលជាប្រទេសផលិតជីកសិកម្មត្រូវ បានកាត់បន្ថយ ដោយកម្លាំងពលកម្មថយចុះដោយបញ្ហា នៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំមិនបានទៅទិញដល់ រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាង តម្លៃនៅរោងចក្រផលិត។ ជាមួយគ្នានេះ តម្រូវការជីកសិកម្មក្នុងស្រុក ក៏មានការកើនឡើង ច្រើនដែរ៕
ប្រភព៖ AKP