ជប៉ុនផ្តល់ជំនួយបន្ថែម ១៨៥លានដុល្លារដល់កម្ពុជាសម្រាប់វិបត្តិកូវីដ-១៩

  • 2022-01-12 08:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ប្រមាណជា ១៨៥លានដុល្លារអាមេរិកត្រូវបានចុះហត្ថ​លេ​ខាផ្ដល់ជូនកម្ពុជា​សម្រាប់គាំទ្រកម្មវិធី​បន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺ​កូវីដ-១៩បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ប្តូរឯកសារនៃកិច្ចព្រមព្រៀងជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ រូបថត៖AKP
ពិធីចុះហត្ថលេខាស្ដីពីឥណទានសម្បទាន ត្រូវបានធ្វើឡើងដោយឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា។ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង​គាំទ្របន្ទាន់ដើម្បី​ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២នៅកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃប្រទេសជប៉ុន (JICA)។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​​ប្តូរឯកសារនៃកិច្ចព្រមព្រៀងជាមួយលោកស្រី KAMEI Haruko ប្រធាន JICA កាលព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ រូបថត៖AKP

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះដំណាក់កាលទី១ ដែលមានទឹកប្រាក់​ចំនួន ២២៧ លានដុល្លារ​អាមេរិក។ សរុបរួម ឥណទានសម្បទានសម្រាប់គម្រោង​គាំទ្របន្ទាន់ដើម្បី​ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជាពីរដ្ឋាភិបាលជប៉ុនទាំង២ដំណាក់កាលមានទឹកប្រាក់សរុបប្រមាណជា ៤១២លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;