កាន់តែស្រួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ក៏ធ្វើ សៅរ៍-អាទិត្យ ដែរ

  • 2022-01-12 11:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ២០២២នេះតទៅអគ្គនាយដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នឹងដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា បន្ថែមសម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ប្រចាំនៅផ្សារទំនើបអុីអនម៉ល (AEON Mall) សែនសុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម​ ចេញផ្សាយលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

អគ្គនាយដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះថា ការដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា បន្ថែមសម្រាប់ថ្ងៃសៅរ៍ និងអាទិត្យនេះគឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករកម្មការិនីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមមាញឹកនឹងការងារ៕

អត្ថបទថ្មី
;