ជប៉ុនពិចារណាផ្តល់ជំនួយបន្ថែមផ្នែកដោះមីន ទឹកស្អាត និងអគ្គិសនី
- 2022-01-13 03:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនពិចារណាផ្តល់ជំនួយបន្ថែមផ្នែកដោះមីន ទឹកស្អាត និងអគ្គិសនី
ចន្លោះមិនឃើញ
ប្រទេសជប៉ុនកុំពិចារណាផ្តល់ជំនួយផ្នែកដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គីសនីបន្ថែមមកកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះក៏បានពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដែលភាគីទាំងពីរបានសម្តែងការព្រួយបារម្ភរួមចំពោះអំពើហិង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ។ កិច្ចពិភាក្សានេះបានការសង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការឯកភាព និងមជ្ឈភាពភាពរបស់អាស៊ាន ព្រមទាំងការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ក៏បានអបអរសាទរ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន និងបានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់ជប៉ុនចំពោះកិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចចរចាលើបញ្ហាមីយ៉ាន់ម៉ាផងដែរ។
សូមបញ្ជាក់ថា ជប៉ុន បានផ្តល់ជំនួយធំៗមកកម្ពុជាក្នុងនាពេលថ្មីៗនេះរួមមាន៖ ជំនួយការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩មានទឹកប្រាក់សរុបប្រមាណជា ៤១២លានដុល្លារសហរដ្ឋអាមេរិក, ជំនួយការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជាទឹកប្រាក់សរុបប្រមាណជា ១៣,៩ លានដុល្លារសហរដ្ឋអាមេរិក, ជំនួយឥណទានសម្បទានគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២) ប្រមាណជា ៥៧.៦ លាន ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលមានទឹកប្រាក់សរុបចំនួន១៤.៥ លានដុល្លារសម្រាប់ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, ជំនួយសាងសង់អគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃជិត ១៩លានដុល្លារ ក្រៅពីជំនួយទាំងអស់នេះប្រទេសជប៉ុនក៏បានផ្តល់ជំនួយក្នុងវិស័យជាមួយផ្សេងទៀតផងដែរ៕