ព្រះគណេស ដែលពិភពលោកចង់បានបំផុត និងបាត់ពីកម្ពុជា២ទសវត្សរ៍ទីបំផុតមកកម្ពុជាវិញហើយ
- 2022-01-13 04:46:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះគណេស ដែលពិភពលោកចង់បានបំផុត និងបាត់ពីកម្ពុជា២ទសវត្សរ៍ទីបំផុតមកកម្ពុជាវិញហើយ
ចន្លោះមិនឃើញ
ព្រះគណេស ដែលពិភពលោកចង់បានបំផុត និងបាត់ពីកម្ពុជាប្រមាណ២ទសវត្សរ៍ និងវត្ថុបុរាណខ្មែរជាង២៧រូបទៀត នឹងត្រូវបញ្ជូនមកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសចេញថ្ងៃទី១២ មករា ឆ្នាំ២០២២នេះ។
សេចក្តីជូនព័ត៌មាននេះបានបញ្ជាក់ថា វត្ថុបុរាណខ្មែរចំនួន២៨រូបដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន លោក Douglas Latchford នឹងត្រូវបញ្ចូនមកកម្ពុជាវិញរួមមាន៖
-ព្រះពុទ្ធបដិមាថ្មភក់ សតវត្សរ៍ទី៧-៨
-បដិមាព្រះវស្ណុ ថ្មភក់ សតវត្សរ៍ទី១០
-បដិមាព្រះនាងសក្ស្មី សំរិទ្ធ សតវត្សរ៍ទី១០
ទាក់ទងនឹងការបរិច្ឆេទនៃការវិលត្រឡប់វត្ថុបុរាណទាំង២៨រូបនេះអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ហាប់ តូច បានបញ្ជាក់ប្រាប់ថា «មិនទាន់ដឹងមកដល់ថ្ងៃណាទេ ដោយពេលនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ នៅទីក្រុងញូវយ៉ក។ ក្រោយពីដំណើរការនេះចប់ ទើបមានការរៀបចំប្រគល់-ទទួល និងចាត់ចែងដឹកមកកម្ពុជា»៕